ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ រិះគន់អង្គការសហប្រជាជាតិ ដែលមិនទាមទារឲ្យអាមេរិក និងអ៊ីស្រាអែលទទួលខុសត្រូវ
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានរិះគន់អង្គការសហប្រជាជាតិ (UN) យ៉ាងចាស់ដៃ ចំពោះការខកខានមិនបានទាមទារឲ្យប្រទេសដែលលោក ចាត់ទុកជា«អ្នកឈ្លានពាន» ទទួលខុសត្រូវ ដោយលោកបានពិពណ៌នាការស្តីបន្ទោសរបស់ស្ថាប័ននេះ ជុំវិញការវាយប្រហារការពារខ្លួនរបស់អ៊ីរ៉ង់ថា ជាទង្វើ គ្មានការទទួលខុសត្រូវ និងគ្មានហេតុផលទាល់តែសោះ។

យោងតាមសារព័ត៌មាន telanganatoday, លោក Baghaei បានចេញសេចក្តីថ្លែងការណ៍មួយផ្សព្វផ្សាយនៅលើគណនី X ផ្លូវការរបស់លោក ដើម្បីឆ្លើយតបទៅនឹងការលើកឡើងរបស់អ្នកនាំពាក្យ UN ដែលបានសម្តែងការព្រួយបារម្ភចំពោះអ្វីដែល UN បានហៅថា «ការប៉ះទង្គិចគ្នាខាងយោធា» និងការវាយប្រហាររបស់អ៊ីរ៉ង់ ទៅលើបណ្តាប្រទេសក្នុងតំបន់ និងលើនាវាចរណ៍ផ្សេងៗ។
ដោយសំដៅត្រង់ៗទៅកាន់អ្នកនាំពាក្យ UN, លោក Baghaei បានបដិសេធការកំណត់និយមន័យនៃភាពតានតឹងនាពេលបច្ចុប្បន្ន ដោយលោកបានអះអាងថា ស្ថានភាពភូមិសាស្ត្រនយោបាយបច្ចុប្បន្ន មិនមែនជាការបន្តប៉ះទង្គិចគ្នាខាងយោធា ទៅវិញទៅមកនោះទេ ប៉ុន្តែវាគឺជាផលវិបាកផ្ទាល់ ពីការឈ្លានពានខាងយោធា ជាបន្តបន្ទាប់ និងជាក់ស្តែង ពីសំណាក់អាមេរិក និងអ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈ មកនោះ។
អ្នកនាំពាក្យក្រសួងការបរទេសរូបនេះ បានបំភ្លឺថា សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់មិនបានផ្តួចផ្តើមការវាយប្រហារប្រឆាំងនឹងទឹកដីអធិបតេយ្យភាពរបស់ប្រទេសណាមួយនោះទេ។ ផ្ទុយទៅវិញ លោកបានសង្កត់ធ្ងន់ថា ការវាយប្រហារសំដៅគោលដៅរបស់ទីក្រុងតេហេរ៉ង់ទៅលើមូលដ្ឋានយោធា និងទ្រព្យសម្បត្តិរបស់អាមេរិក ដែលស្ថិតនៅតាមបណ្តោយឆ្នេរភាគខាងត្បូងនៃឈូងសមុទ្រពែរ្ស គឺជាការអនុវត្តសិទ្ធិការពារខ្លួនស្របច្បាប់ដែលមានចែងក្នុងច្បាប់អន្តរជាតិ។
លោក Baghaei បានថ្លែងថា វាជារឿងគ្មានការទទួលខុសត្រូវទាំងស្រុង ក្នុងការរិះគន់អ៊ីរ៉ង់ចំពោះការការពារអធិបតេយ្យភាពរបស់ខ្លួន ជំនួសឲ្យការទាមទារឲ្យជនឈ្លានពានពិតប្រាកដទទួលខុសត្រូវចំពោះការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ។ យ៉ាងណា លោកក៏បានជំរុញឲ្យ UN បង្វែរការយកចិត្តទុកដាក់របស់ខ្លួន ទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់ដែលកំពុងផ្តល់ទីតាំងឲ្យកងកម្លាំងបរទេសស្នាក់នៅ ដោយថ្លែងថា UN គួរតែទាមទារឲ្យរដ្ឋទាំងនោះរារាំងអាមេរិកមិនឲ្យប្រើប្រាស់ទឹកដីអធិបតេយ្យ និងមូលដ្ឋានយោធារបស់ពួកគេ ដើម្បីរៀបចំ និងបើកប្រតិបត្តិការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់។
ជាកិច្ចបញ្ចប់នៃសេចក្តីថ្លែងការណ៍របស់លោក, លោក Baghaei បានកែតម្រូវយ៉ាងម៉ឺងម៉ាត់នូវពាក្យបច្ចេកទេសផ្លូវទឹករបស់អ្នកនាំពាក្យ UN ដោយរំលឹកដល់ស្ថាប័នពិភពលោកមួយនេះអំពីសាររដ្ឋបាលរបស់ខ្លួន។ លោកបានសង្កត់ធ្ងន់ថា ឈ្មោះត្រឹមត្រូវ និងស្របច្បាប់តែមួយគត់សម្រាប់ផ្លូវទឹកនេះ គឺ «ឈូងសមុទ្រពែរ្ស» ៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


