ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ដាក់បម្រាមលើច្រកសមុទ្រហ័រមូស និងទារថ្លៃ «សន្តិសុខ» ២០%
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសដាក់កំហិតថ្មីយ៉ាងតឹងរ៉ឹងលើច្រកសមុទ្រហ័រមូស ដែលជាសរសៃឈាមសេដ្ឋកិច្ចពិភពលោក ដោយចាប់ពីម៉ោង ៤ល្ងាច ថ្ងៃទី១៤ ខែកក្កដា នេះតទៅ (ម៉ោងក្នុងតំបន់) នាវាទាំងឡាយណាដែលចេញ ឬចូលកំពង់ផែរបស់ប្រទេសអ៊ីរ៉ង់ នឹងមិនត្រូវអនុញ្ញាតទៀតឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។

លោក ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិក គឺជាអ្នកការពារច្រកសមុទ្រហ័រមូស ហើយបន្ថែមពីនោះ អាមេរិកនឹងទារថ្លៃសន្តិសុខ ចំនួន ២០% នៃតម្លៃទំនិញលើនាវា ដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រនេះ។
ទន្ទឹមនឹងការប្រកាសបិទផ្លូវនេះ កងទ័ពអាមេរិក បានបើកប្រតិបត្តិការវាយប្រហារតាមអាកាសជាបន្តបន្ទាប់លើទីតាំងយោធាអ៊ីរ៉ង់។ អាមេរិក បានដាក់ពង្រាយដ្រូនលើផ្ទៃទឹក (USV) ប្រភេទ «Corsair» ជាលើកដំបូង ចំនួន៣គ្រឿង ដើម្បីវាយប្រហារទៅលើមូលដ្ឋានទ័ពជើងទឹករបស់អ៊ីរ៉ង់នៅកំពង់ផែ Bandar Abbas ដែលធ្វើឱ្យសមត្ថភាពការពាររបស់អ៊ីរ៉ង់រងការខូចខាតយ៉ាងធ្ងន់ធ្ងរ។
ឆ្លើយតបនឹងទង្វើនេះ ប្រទេសអ៊ីរ៉ង់ បានប្រកាសដោយក្តីខឹងសម្បារថា ខ្លួននឹងមិនអនុញ្ញាតឱ្យមានការជ្រៀតជ្រែកពីសំណាក់អាមេរិកឡើយ។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានហៅការទារពន្ធ ២០% របស់លោក ត្រាំ ថាជា «អំពើប្លន់» និងបញ្ជាក់ថា អ៊ីរ៉ង់គឺជាអ្នកថែរក្សាច្រកសមុទ្រនេះ តាំងពីដើមមកម៉្លេះ។
ភាពតានតឹងនេះ បានធ្វើឱ្យទីផ្សារពិភពលោករង្គោះរង្គើជាថ្មីម្ដងទៀត ដោយតម្លៃប្រេងឆៅ Brent បានហក់ឡើងដល់ទៅ ៩,៦% ខណៈដែលទីផ្សារភាគហ៊ុនអាមេរិក បានធ្លាក់ចុះជាបន្តបន្ទាប់។
សកម្មភាពរបស់លោក ត្រាំ ត្រូវបានក្រុមអ្នកវិភាគ និងសូម្បីតែមន្ត្រីជាន់ខ្ពស់នៅក្នុងរដ្ឋបាលរបស់លោកផ្ទាល់ មើលឃើញថាមានភាពចម្រូងចម្រាស។ កាលពីពេលមុន លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិក និងលោក J.D. Vance អនុប្រធានាធិបតី ធ្លាប់បានអះអាងថា ច្បាប់អន្តរជាតិហាមឃាត់មិនឱ្យមានការទារពន្ធលើផ្លូវទឹកអន្តរជាតិបែបនេះឡើយ។ ការសម្រេចចិត្តនេះ ក៏បានលុបចោលកិច្ចព្រមព្រៀងសន្តិភាព (MOU) ដែលទើបតែសម្រេចបានកាលពីខែមុន ដោយនាំឱ្យស្ថានការណ៍វិលត្រឡប់ទៅរកការប្រឈមមុខដាក់គ្នាវិញ។
ពិភពលោកទាំងមូល កំពុងរង់ចាំដោយអន្ទះសាថា តើនឹងមានអ្វីកើតឡើងបន្តទៀត ខណៈដែលលោក ត្រាំ បានគ្រោងថ្លែងសុន្ទរកថាស្តីពីស្ថានភាពជាតិនៅថ្ងៃទី១៦ ខែកក្កដា ខាងមុខ។ តើជម្លោះនេះនឹងឆ្ពោះទៅរកសង្គ្រាមពេញទំហឹង ឬនឹងមានដំណោះស្រាយណាមួយនៅនាទីចុងក្រោយ? សំណួរនេះនៅតែជាក្តីកង្វល់ដ៏ធំរបស់ប្រជាជនទូទាំងពិភពលោក៕

ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ១៩ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


