Connect with us

ចរាចរណ៍

ករណីគ្រោះថ្នាក់នៅផ្លូវជាតិលេខ២ ក្នុងចំណោមជនរងគ្រោះមានម្នាក់ជាគ្រូបង្រៀនថ្នាក់ទី១២ នៃវិទ្យាល័យព្រៃឈើទាល

បានផុស

នៅ

ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ដែលបង្កឡើងដោយរថយន្តសណ្ដោងសឺមីរម៉កបានឆក់យកជីវិតមនុស្ស ៣នាក់ ក្នុងនោះមានម្នាក់ជាគ្រូបង្រៀនថ្នាក់ទី១២ នៃវិទ្យាល័យព្រៃឈើទាល ក្នុងឃុំ​ធ្លក ស្រុ​កទ្រាំង គឺលោកគ្រូ កេន ប៉ាវ អាយុ ៣៥ឆ្នាំ ដែលបានទទួលមរណភាពក្រោយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ការបាត់បង់លោកគ្រូ កេន ប៉ាវ មិនត្រឹមតែជាការបាត់បង់សម្រាប់ក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបាត់បង់ធនធានមនុស្សដ៏មានតម្លៃក្នុងវិស័យអប់រំរបស់ខេត្តតាកែវផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមបញ្ជាក់ថា ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង ៧និង៣៥នាទីព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ លើផ្លូវជាតិលេខ២ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៥៤-៥៥ ស្ថិតក្នុងភូមិតាយឹង ឃុំជម្រះពេន ស្រុកសំរោង ខេត្តតាកែវ។

តាមការបញ្ជាក់ពីសមត្ថកិច្ច មូលហេតុបណ្តាលមកពីអ្នកបើកបររថយន្តសណ្ដោងបើកវ៉ាជែងខ្វះការប្រុងប្រយ័ត្ន បុករះម៉ូតូចំនួន ៣គ្រឿង។ ក្រៅពីការបាត់បង់ជីវិតរបស់លោកគ្រូ កេន ប៉ាវ គ្រោះថ្នាក់ដ៏អាក្រក់នេះក៏បានឆក់យកជីវិតយុវជន ២នាក់ទៀត និងបណ្ដាលឱ្យបុរសម្នាក់រងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។

បច្ចុប្បន្ន សមត្ថកិច្ចបានយករថយន្តបង្ក និងម៉ូតូពាក់ព័ន្ធទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ខណៈអ្នកបើកបររថយន្តបានរត់គេចខ្លួន ហើយកំពុងត្រូវបានសមត្ថកិច្ចស្រាវជ្រាវតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕​

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម