Connect with us

សន្តិសុខសង្គម

អុជធូបថ្ងៃសីលទុកចោល បង្កជាអគ្គិភ័យឆេះផ្ទះស្តុកគ្រឿងអេឡិចត្រូនិកនៅសង្កាត់ទឹកល្អក់ទី ៣ ខូចខាតសម្ភារៈមួយចំនួន

បានផុស

នៅ

ផ្ទះល្វែងជាន់ទី ១ ដែលស្តុកគ្រឿងអេឡិចត្រូនិក ត្រូវបានអគ្គិភ័យឆាបឆេះរងការខូចខាតសម្ភារៈចំនួន ១ បន្ទប់ ស្ទើរទាំងស្រុង ដោយមូលហេតុបណ្ដាលមកពីអុជធូប​ថ្ងៃសីលទុកចោល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ និង ១០ នាទីព្រឹក ថ្ងៃទី ១៤ ខែកក្កដា​ ឆ្នាំ ២០២៦ ស្ថិតនៅចំណុចផ្ទះលេខ​បេ ៤៨​ ផ្លូវ ២១៨ ភូមិ ៧ សង្កាត់ទឹកល្អក់ទី ៣ ​ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ មានក្លិនឈ្ងៀមផ្សែងយ៉ាងខ្លាំង ស្របពេលនោះពលរដ្ឋបានរត់ចេញពីក្នុងផ្ទះមកក្រៅ ក៏ប្រទះឃើញផ្ទះល្វែងដែលស្តុកសម្ភារៈគ្រឿងអេឡិចត្រូនិក ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅលាយឡំផ្សែងហុយខ្មួលខ្មាញ់។ ពេលនោះ ពលរដ្ឋក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចពន្លត់អគ្គិភ័យចុះមកអន្តរាគមន៍បាញ់ពន្លត់។

អគ្គិភ័យនេះឆាបឆេះសម្ភារៈមួយចំនួនដូចជា ខ្សែសាកទូរសព្ទ និង ដុំសម្រាប់សាកទូរស័ព្ទ (power bank) រងការខូចខាត។ ក្នុងនោះ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ៨ គ្រឿង បាញ់ឲ្យរលត់ជាស្ថាពរ។ ចំពោះមូលហេតុដែលនាំឲ្យកើតមានអគ្គិភ័យ បណ្ដាលមកពីអុជធូប​ថ្ងៃសីលទុកចោល៕
អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម