Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ ប្រាប់​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ ឱ្យ​ដក​ទ័ព​ចេញ​​ពី​លីបង់​និង​ស៊ីរី

បានផុស

នៅ

យោង​តាម​សេចក្តី​រាយការណ៍​​របស់​សារព័ត៌មាន​ Axios របស់​សហរដ្ឋអាមេរិក​ ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃអង្គារ ទី​១៤ ខែ​កក្ក​ដា ដោយ​ដកស្រង់​សម្តីមន្ត្រី​អាមេរិក និងអ៊ីស្រាអែល ឱ្យ​ដឹង​ថា ​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាន​​ប្រាប់​នាយករដ្ឋមន្ត្រីអ៊ីស្រាអែល​ លោក ​ប៊េនចាមីន ណេតាន់យ៉ាហ៊ូ ថា កងទ័ពអ៊ីស្រាអែល​ ​គួរតែ​ដកចេញ​ពីប្រទេស​ស៊ីរី និងលីបង់ អំឡុងពេល​​​កិច្ច​សន្ទនាតាមទូរស័ព្ទកាល​ពីថ្ងៃព្រហស្បតិ៍​សប្តាហ៍​មុន​។

មន្ត្រី​អាមេរិកម្នាក់ បាន​ប្រាប់ Axios ថា ប្រធានាធិបតី​​ ដូណាល់​ ត្រាំ បាន​អះអាង​ថា វត្តមាន​របស់យោធាអ៊ីស្រាអែល​នៅលើ​ទឹកដីស៊ីរី​អាចបង្កើត​នូវ​ភាព​តានតឹង និងអាចនាំឱ្យកាន់​តែ​មានភាពតាន​តឹងបន្ថែម​ទៀត​។

ប្រធានាធិប​តី​អាមេរិក​ លោក ដូណាល់ ត្រាំ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាមមន្ត្រីរូប​នោះ​ លោក ត្រាំ ត្រូវ​បានគេចោទ​ថា បាន​ប្រាប់​ លោក ណេតាន់យ៉ាហ៊ូ ថា៖ « ពួកគេ[ស៊ីរី​និង​លីបង់​] មិនចង់ឱ្យអ្នក​នៅទីនោះទេ។ អ្នកគួរតែ​ពិនិត្យ​មើល​ការ​ដាក់ពង្រាយ​ទ័ព​ឡើងវិញ​»។

ដោយ​ឡែក កងទ័ពអ៊ីស្រាអែល​ IDF ​អះ​អាង​ថា​ មិនមានការផ្លាស់​ប្តូរ​ណាមួយ​លើដី​ដែលខ្លួន​​កាន់​កាប់​នោះ​ទេ​ ហើយក៏មិនមាន​ការចង្អុល​បង្ហាញថា ស្ថានភាព​នឹងផ្លាស់ប្តូរភ្លាមៗនោះ​ដែរ​។

​ក្នុង​​ចំណោម​ការ​វិវត្តន៍​​នានា លោក ​ណេតាន់​យ៉ាហ៊ូ​ ​កំពុង​​មាន​គម្រោង​​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​វ៉ាស៊ីនតោន​ ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​​។ នេះ​បើ​តាម​ការ​រាយការណ៍​​របស់​សារព័ត៌មាន​ Walla នៅ​ល្ងាច​ថ្ងៃ​អង្គារ។

របាយការណ៍​នេះ​បានកើតឡើង​ ពេលអ៊ីស្រាអែល និងលីបង់​បានបន្ត​កិច្ចចរចាសន្តិភាពនៅ​ទីក្រុងរ៉ូម ដើម្បី​ពិភាក្សាអំពីការអនុវត្តក្របខ័ណ្ឌ​ត្រីភាគី​រវាងអ៊ីស្រាអែល លីបង់ និងសហរដ្ឋអាមេរិក។

កិច្ចព្រមព្រៀង​ត្រូវ​បានចុះហត្ថលេខា​នៅថ្ងៃទី២៦ ខែមិថុនា នៅទីក្រុងវ៉ាស៊ីនតោន មានគោលបំណងដកហូតអាវុធពីក្រុមភេរ​វករហេស​បូឡារបស់​លីបង់ និងសម្រួល​ដល់ការដកកងទ័ព IDF ចេញពីភាគខាងត្បូងប្រទេសលីបង់​។

ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌ​នេះ អ៊ីស្រាអែលបាន​យល់ព្រមដកកង​ទ័ពចេញពីតំបន់ពីរ ដោយអនុញ្ញាតឱ្យកងទ័ពលីបង់​គ្រប់គ្រងតំបន់​ទាំងនោះ និងអនុវត្តវិធានការ​ ដើម្បីដកហូតអាវុធពីក្រុម​ហេសបូឡា៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម