Connect with us

សន្តិសុខសង្គម

ក្មេងទំនើង២នាក់ជិះម៉ូតូលើសល្បឿនកំណត់ និងបង្ហោះម៉ូតូ​ ត្រូវសមត្ថកិច្ចស្រុកកោះសូទិនហៅធ្វើការអប់រំណែនាំ

បានផុស

នៅ

អនុវត្តតាមបទបញ្ជាដ៏មុឺងម៉ាត់របស់ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង លោកឧត្ដមសេនីយ៍ទោ​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្តកំពង់ចាម អំពីការបន្តអនុវត្ដវិធានការក្ដៅ បង្ក្រាបមុខសញ្ញាក្មេងទំនើង ដោយគ្មានការលើកលែង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក យ៉ិល សុផាន់ អធិការនគរបាលស្រុកកោះសូទិន​ បានចាត់កម្លាំងអធិការដ្ឋាន​ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមហាលាភ​ ចុះល្បាត  និងត្រួតពិនិត្យអាវុធជាតិផ្ទុះ​ ដឹកនាំដោយ​លោក វរសេនីយ៍ទោ គួយ ភារី អធិការរងទទួលដឹកនាំផែនការងារសណ្ដាប់ធ្នាប់សាធារណ: នៅចំណុច​គោលដៅស្ពានព្រែកសណ្ដាយ ស្ថិតនៅភូមិដំណាក់ព្រីងកើត ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ជាលទ្ធផល នៅវេលាម៉ោង១៦នឹង៣៥នាទី ត្រូវបានកម្លាំងសមត្ថកិច្ចបានធ្វើការឃាត់មុខសញ្ញាបានចំនួន២នាក់ ដោយជិះម៉ូតូ ម៉ាក Wave ពណ៌ខ្មៅ គ្មានស្លាកលេខ​ បើកបរ ដោយឈ្មោះ ពៅ លីហ័រ ភេទ ប្រុស អាយុ ១៤ឆ្នាំ រស់នៅភូមិកោះចិនលើ ឃុំកំពង់រាប និងអ្នករួមដំណើរ​ ឈ្មោះ​ ហុង ស៊ីវឡុង ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិទួលក្តុល ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម​។

ក្រុមក្មេងទំនើង​ ដែលបានធ្វើសកម្មភាពជិះម៉ូតូលើសល្បឿនកំណត់ និងបង្ហោះម៉ូតូ​ នៅតាមដងផ្លូវ​ ក្នុងភូមិសាស្ត្រឃុំមហាលាភ​ ស្រុកកោះសូទិន​ ទាំង២រូបនេះ​ បានធ្វើកិច្ចសន្យាអប់រំ និងបានកោះហៅអាណាព្យាបាលមកធានា ដើម្បីយកទៅអប់រំណែនាំបន្ត និងអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះវិញ​ ដោយឡែកម៉ូតូដកហូត ដើម្បីរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកោះសូទិនជាបណ្ដោះអាសន្ន តាមបញ្ជាលោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម៕ អត្ថបទ​និងរូបភាព​៖​ឡេក​ ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម