កីឡា
វីរបុរស អង់គ្លេស ២នាក់ លើកឡើងថា អាហ្សង់ទីន ទៅមិនរួចជាមួយ អង់គ្លេស ទេយប់នេះ
វីរបុរសរបស់ អង់គ្លេស លោក John Terry និង Joe Cole បានបង្ហាញក្តីជឿជាក់មុតមាំលើក្រុមជម្រើសជាតិ អង់គ្លេស នឹងឡើងទៅវគ្គផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ World Cup 2026។ ជាមួយគ្នានេះ បុរសទាំង ២ ក៏បានសង្កត់ធ្ងន់ផងដែរ អំពីការប្រកួតរាត្រីនេះ គឺក្រុម អាហ្សង់ទីន នឹងទៅមិនរួចជាមួយក្រុមតោកំណាចឡើយ។

ក្រុមជម្រើសជាតិ អង់គ្លេស នឹងត្រូវធ្វើការងារធ្ងន់នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup 2026 ដោយត្រូវជួបជាមួយក្រុមការពារតំណែងជើងឯក អាហ្សង់ទីន នាវេលាម៉ោង ២ រំលងអាធ្រាត្រឈានចូលថ្ងៃ ព្រហស្បតិ៍ ទី ១៦ ខែ កក្កដា ឆ្នាំ ២០២៦។
មុនជំនួបដ៏ធំនេះមកដល់ លោក John Terry បានថ្លែងនៅក្នុង FIFA Podcast ដូច្នេះ ថា៖ «ខ្ញុំមិនបារម្ភអំពីអាហ្សង់ទីនទេ។ ពេលខ្ញុំមើលទៅអាហ្សង់ទីន ខ្ញុំមិនមានអារម្មណ៍ថា ពួកគេល្អជាងយើង ឬធ្វើឱ្យយើងត្រូវបារម្ភនោះឡើយ។ ខ្ញុំគិតថា បើប្រៀបធៀបកីឡាករម្នាក់ទល់ម្នាក់ អង់គ្លេស មានគុណភាពល្អជាងអាហ្សង់ទីន»។

ដោយឡែកលោក Joe Cole វិញ ក៏បានលើកឡើងស្រដៀងគ្នានេះផងដែរ នាមុនការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមកដល់។ លោក Joe Cole បានថ្លែងប្រាប់ The Rest is Football ថា «Messi ត្រូវជួបអង់គ្លេសជាលើកដំបូងមែនទេ? យើងនឹងធ្វើឱ្យគាត់គេងលក់យ៉ាងស្កប់ស្កល់»។
អតីតខ្សែបម្រើរបស់តោខៀវ Chelsea បានបន្ថែមទៀត ថា៖ «យើងនឹងបញ្ឈប់គាត់បាន ១០០%។ ខ្ញុំកំពុងនិយាយនៅពេលនេះ ថា អង់គ្លេសនឹងឡើងដល់វគ្គផ្តាច់ព្រ័ត្រ FIFA World Cup។ យើងមានគុណភាពគ្រប់គ្រាន់ ដើម្បីទប់ទល់នឹងចំណុចខ្លាំងរបស់អាហ្សង់ទីន។ យើងនឹងយកឈ្នះពួកគេ ខ្ញុំមានអារម្មណ៍ថា វានឹងកើតឡើងពិតប្រាកដ»។

ការប្រកួតរវាងក្រុមក្រុមខ្លាំងទាំង ២ នឹងក្លាយជាការប្រកួតដ៏កក្រើកបំផុតមួយប្រចាំ World Cup 2026 នេះ។ ក្រុមណាឈ្នះ នឹងត្រូវឡើងទៅជួបក្រុមគោជល់ អេស្ប៉ាញ នៅវគ្គផ្តាច់ព្រ័ត្រនាថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០២៦៕
អត្ថបទ៖ សេម កុសល
-
កីឡា១០ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


