កីឡា
ក្រៅពីបាល់ទាត់នារី ក្រុមបាល់ទះបុរសកម្ពុជា ក៏ប៉ះ ឥណ្ឌូណេស៊ី រសៀលថ្ងៃនេះ
ក្រុមបាល់ទះជម្រើសជាតិ កម្ពុជា ត្រូវប៉ះក្រុមខ្លាំង ឥណ្ឌូណេស៊ី វេលាម៉ោង ៤:៣០នាទី រសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២៦ ពានរង្វាន់ SEA V. League ជុំទី១ នៅប្រទេសហ្វីលីពីន។

ការប្រកួតសន្សំពិន្ទុលើកទី១ របស់កម្ពុជា បានធ្វើឲ្យម្ចាស់ផ្ទះ ហ្វីលីពីន ខកចិត្តតាមរយៈការប្រកួត ៥ សិតដជក់ចិត្ត។ សិតទី១ កម្ពុជា បានឈ្នះដោយពិន្ទុ ២៥-២៣, សិតទី២ ហ្វីលីពីន បានយកឈ្នះវិញដោយពិន្ទុ ២៨-៣០, សិតទី៣ កម្ពុជា បានឈ្នះដោយពិន្ទុ ២៥-២០ និងសិតទី៤ ហ្វីលីពីន បានឈ្នះវិញដោយពិន្ទុ ២២-២៥។ ចំពោះការប្រកួតកាត់សេចក្តីសិតទី៥ កម្ពុជា ធ្វើបានល្អខ្លាំងមែនទែនឈ្នះដោយពិន្ទុ ១៥-៨ ដើម្បីបញ្ចប់ការប្រកួតដោយទទួលបានជ័យជម្នះ ៣ទល់២។ កម្ពុជា រកបាន ២ ពិន្ទុ។

សម្រាប់ការប្រកួតរសៀលថ្ងៃនេះគឺជាលើកទី១ សម្រាប់ ក្រុមឥណ្ឌូណេស៊ី ដូច្នេះកម្ពុជាពិតជាធ្វើការធ្ងន់ខ្លាំងមែនទែន ដោយសារជួបដៃគូខ្លាំងប្រចាំតំបន់ហើយទើបតែនឿយហត់កាលពីល្ងាចមិញជាមួយហ្វីលីពីន។ ការប្រកួតនេះ កម្ពុជា ពិតជាពិបាកឈ្នះឥណ្ឌូណេស៊ី ប៉ុន្តែត្រូវខំប្រឹងឲ្យអស់ពីលទ្ធភាពដើម្បីឲ្យទទួលបានពិន្ទុ។ ប្រសិនបើ កម្ពុជា ចាញ់ គឺត្រូវរង់ចាំអ៊ុតមើលការប្រកួតរវាង ហ្វីលីពីន និងឥណ្ឌូណេស៊ី។ ប្រសិនបើ ឥណ្ឌូណេស៊ី ឈ្នះ ហ្វីលីពីន កម្ពុជា នឹងឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ប្រវត្តិជួបគ្នា គិតចាប់តាំងពីឆ្នាំ ២០១១ មក ក្រុមបាល់ទះកម្ពុជា ធ្លាប់បានជួបឥណ្ឌូណេស៊ី ចំនួន ៨ លើកគឺចាញ់ទាំងអស់។

ប្រវត្តិជួបគ្នា
- កម្ពុជា ចាញ់ ឥណ្ឌូណេស៊ី ០-៣ (ស៊ីហ្គេម ២០១១)
- កម្ពុជា ចាញ់ ឥណ្ឌូណេស៊ី ០-៣ (ស៊ីហ្គេម ២០១៥)
- កម្ពុជា ចាញ់ ឥណ្ឌូណេស៊ី ០-៣ (ស៊ីហ្គេម ២០១៩)
- កម្ពុជា ចាញ់ ឥណ្ឌូណេស៊ី ១-៣ (ស៊ីហ្គេម ២០២១)
- កម្ពុជា ចាញ់ ឥណ្ឌូណេស៊ី ០-៣ (ស៊ីហ្គេម ២០២៣)
- កម្ពុជា ចាញ់ ឥណ្ឌូណេស៊ី ០-៣ (ស៊ីហ្គេម កម្ពុជា ទទួលបានមេដាយ ប្រាក់ ២០២៣)
- កម្ពុជា ចាញ់ ឥណ្ឌូណេស៊ី ០-៣ (ពាន SEA V. Leaggue ជុំទី១ ឆ្នាំ ២០២៥)
- កម្ពុជា ចាញ់ ឥណ្ឌូណេស៊ី ០-៣ (ពាន SEA V. Leaggue ជុំទី២ ឆ្នាំ ២០២៥)
អត្ថបទ៖ វិរបុត្រ
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


