ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់គំរាមបិទផ្លូវទឹកសំខាន់ៗទាំងអស់ ដែលផ្ដល់ប្រយោជន៍ឱ្យអាមេរិក និងសម្ព័ន្ធមិត្ត
អង្គភាពឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ (IRGC) បានព្រមាននៅថ្ងៃពុធនេះថា ខ្លួននឹងបិទគ្រប់ផ្លូវទឹកទាំងអស់ «ដែលផ្ដល់ប្រយោជន៍ឱ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត» ខណៈភាពតានតឹងកើនឡើង ដោយអាមេរិកប្រកាសបិទផ្លូវទឹកអ៊ីរ៉ង់ ហើយអ៊ីរ៉ង់ប្រកាសបិទច្រកហ័រមូហ្សជាថ្មី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

IRGC បានប្រើពាក្យ «ច្រករបៀងនាំចេញ» ដែលសំដៅលើច្រកដឹកជញ្ជូនសំខាន់ៗក្នុងតំបន់ ហើយបានបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍ថា «គ្រប់ប្រទេសទាំងអស់ត្រូវតែអាចនាំចេញថាមពលបានដូចគ្នា បើមិនដូច្នោះទេ គឺគ្មានប្រទេសណាមួយអាចនាំចេញបានឡើយ»។
ការព្រមានរបស់អ៊ីរ៉ង់ធ្ងន់ៗបែបនេះ ធ្វើឡើងខណៈអ្នកវិភាគជាច្រើនជឿថា អ៊ីរ៉ង់អាចប្រើក្រុមប្រដាប់អាវុធហ៊ូទីនៅយេម៉ែន ដើម្បីបិទច្រកសមុទ្រ បាប អែល ម៉ាន់ដេប (Bab el-Mandeb) ដែលតភ្ជាប់សមុទ្រក្រហម ទៅឈូងសមុទ្រអេដីន។ ច្រកសមុទ្រនេះ គឺជាផ្លូវដឹកជញ្ជូនប្រេងរបស់អារ៉ាប៊ីសាអូឌីត និងទំនិញពិភពលោកដ៏សំខាន់ ដែលតភ្ជាប់អាស៊ី និងអឺរ៉ុប។
កាលពីពេលថ្មីៗនេះ មន្ត្រីជាន់ខ្ពស់របស់ក្រុមហ៊ូទីក៏បានព្រមានផងដែរថា ពួកគេកំពុងត្រៀមបិទច្រក បាប អែល ម៉ាន់ដេប ប្រសិនបើអារ៉ាប៊ីសាអូឌីតដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក បន្តវាយប្រហារលើយេម៉ែន ដែលអាចធ្វើឱ្យតម្លៃប្រេងឡើងដល់ ២០០ ដុល្លារ/បារ៉ែល។
គេមើលឃើញថា ស្ថានការណ៍នៃជម្លោះអាមេរិក-អ៊ីរ៉ង់ កាន់តែតានតឹងដោយភាគីទាំង២ វាយប្រហារគ្នាទៅវិញទៅមក។
អាមេរិកអះអាងថា អ៊ីរ៉ង់បានវាយប្រហារនាវាពាណិជ្ជកម្មចំនួន ៧ គ្រឿងក្នុងរយៈពេល ១ សប្តាហ៍ បណ្តាលឱ្យមានអ្នកស្លាប់ បាត់ខ្លួន និងរងរបួសជាច្រើននាក់។ អ៊ីរ៉ង់ឯណោះវិញថា ការវាយប្រហាររបស់អាមេរិកក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ បានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ ៣០ នាក់ និងទាហាន ៧ នាក់។

ជាមួយនឹងការគំរាមបិទ «ច្រករបៀងនាំចេញទាំងអស់» IRGC ក៏បានប្រកាសថា ច្រកសមុទ្រហ័រមូហ្ស នឹងបន្តបិទ «រហូតដល់ទីបញ្ចប់នៃអំពើអាក្រក់របស់អាមេរិក»។ មុនពេលសង្គ្រាមផ្ទុះឡើង ការដឹកជញ្ជូនប្រេង និងឧស្ម័នប្រមាណ ២០% នៃពិភពលោក ឆ្លងកាត់ច្រកសមុទ្រនេះជារៀងរាល់ថ្ងៃ។
ជាការសងសឹក IRGC អះអាងថា ខ្លួនបានវាយប្រហារលើទីតាំងយោធាអាមេរិកនៅបារ៉ែន គុយវ៉ែត និងហ្ស៊កដានី ខណៈគុយវ៉ែត និងហ្ស៊កដានីបានរាយការណ៍ពីការវាយប្រហារ និងការស្ទាក់បាញ់មីស៊ីលចេញពីអ៊ីរ៉ង់។
ដោយឡែកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឯណោះវិញ បានព្រមានថា នឹងវាយប្រហារលើរោងចក្រថាមពល និងស្ពានរបស់អ៊ីរ៉ង់នៅសប្តាហ៍ក្រោយ ប្រសិនបើអ៊ីរ៉ង់មិនព្រមវិលត្រឡប់ទៅកាន់តុចរចា។ លោកបាននិយាយថា៖ «ខ្ញុំនឹងទុកគោលដៅថាមពលជាគោលដៅចុងក្រោយ ប៉ុន្តែទីបំផុត យើងនឹងវាយប្រហារគោលដៅថាមពល»។
គួរគូសបញ្ជាក់ថា កំណើនភាពតានតឹងនៃជម្លោះ កំពុងជំរុញឱ្យតម្លៃប្រេងពិភពលោកឡើងថ្លៃជាថ្មី ខណៈមានការព្រួយបារម្ភថា ការរំខានដល់ច្រកហ័រមូហ្ស និង បាប អែល ម៉ាន់ដេប អាចរំខានយ៉ាងខ្លាំងដល់ការផ្គត់ផ្គង់ថាមពល និងពាណិជ្ជកម្មសកល រួមទាំងការបង្កើនតម្លៃដឹកជញ្ជូន៕
-
កីឡា១៣ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


