ព័ត៌មានអន្ដរជាតិ
ត្រាំ ចោទចិន ថា ជ្រៀតជ្រែកការបោះឆ្នោត ដោយលួចយកទិន្នន័យ ពលរដ្ឋអាមេរិក ២២០លាននាក់
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបង្កឲ្យមានការភ្ញាក់ផ្អើលជាថ្មីទៀតហើយ តាមរយៈការចោទប្រកាន់ថា ប្រទេសចិន បានរៀបចំខ្សែញាក់នៅពីក្រោយ «ការលួចទិន្នន័យបោះឆ្នោតដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រ» ដោយអះអាងថា ទីក្រុងប៉េកាំង បានលួចយកទិន្នន័យឯកសារអ្នកបោះឆ្នោតអាមេរិក ប្រមាណ ២២០លាននាក់ ដោយខុសច្បាប់។

ក្នុងសុន្ទរកថា Primetime ពីសេតវិមាន កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២៦ (ពេលវេលានៅអាមេរិក) ប្រមុខសេតវិមាន ចោទថា រដ្ឋាភិបាលទីក្រុងប៉េកាំង បានកំណត់គោលដៅលើ ដំណើរការបោះឆ្នោតឆ្នាំ២០២០ ដើម្បីបំផ្លាញរដ្ឋបាលរបស់លោក ហើយថែមអះអាងទៀតថា មន្ត្រីចារកម្មសហព័ន្ធ បានលាក់បាំងការរំលោភបំពានសន្តិសុខទាំងនេះ មិនឲ្យរូបលោក និងសភាជាតិដឹងនោះទេ។
តាមការផ្សាយរបស់ RT, ក្នុងការចោទប្រកាន់នោះ លោក ត្រាំ អះអាងថា ទីភ្នាក់ងារចារកម្មចិន បានលួចចូលទៅក្នុងប្រព័ន្ធបោះឆ្នោតនៅទូទាំង ១៨រដ្ឋ ដោយទទួលបានសិទ្ធិ ចូលប្រើប្រាស់ឯកសារអ្នកបោះឆ្នោត ដែលមានលក្ខណៈរសើប រាប់លាននាក់។

លោកនិយាយថា៖ «ប្រជាជនអាមេរិកគ្រប់រូប សមនឹងទទួលបានការដឹងច្បាស់ថា នៅពេលពួកគេបោះឆ្នោត នោះសន្លឹកឆ្នោតរបស់ពួកគេ នឹងត្រូវរាប់យ៉ាងត្រឹមត្រូវ។ ប្រព័ន្ធដែលមានស្រាប់នាពេលបច្ចុប្បន្ន គឺមានឱនភាព និងខ្វះខាតយ៉ាងខ្លាំងបំផុត ហើយកំពុងប្រឈមមុខ នឹងគ្រោះថ្នាក់យ៉ាងខ្លាំងចំពោះការ Hack»។
ទន្ទឹមនោះដែរ ប្រធានាធិបតីអាមេរិក បានណែនាំឲ្យការិយាល័យ FBI និងប្រធានទីភ្នាក់ងារចារកម្មជាតិ បើកការស៊ើបអង្កេតជាថ្មីម្តងទៀត ទៅលើការលួចទិន្នន័យនេះ ហើយវាយតម្លៃលើចំណុចខ្សោយនានា។

ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗ មិនទាន់មានប្រតិកម្មអ្វី ឬការឆ្លើយតបណាមួយ ពីសំណាក់ភាគីចិន ទេ។
សូមជម្រាបថា បើគិតទាំងពេលនេះ លោក ត្រាំ បានចោទប្រកាន់ប្រទេសចិនជាសាធារណៈ ចំនួន ៣ដងហើយ ទាក់ទងនឹងការជ្រៀតជ្រែកក្នុងដំណើរការបោះឆ្នោតអាមេរិក ដោយ ២ដងមុន គឺក្នុងឆ្នាំ ២០១៨ និង ២០២០៕
អត្ថបទ៖ សុវណ្ណ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១៩ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


