Connect with us

ព័ត៌មានជាតិ

ឆាប់ៗនេះ ក្រសួងមុខងារសាធារណៈ នឹងរៀបចំការប្រឡងជ្រើសរើសមន្ត្រី ចូលប្រើការងារនៅក្រសួងចំនួន២

បានផុស

នៅ

ឆាប់ៗនេះ ក្រសួងមុខងារសាធារណៈ នឹងរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ និងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ដើម្បីឱ្យចូលបម្រើការងារនៅក្រសួងយុត្តិធម៌ និងក្រសួងផែនការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ គណៈកម្មការរៀបចំការប្រឡងនៃក្រសួងមុខងារសាធារណៈ ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡង បានរៀបចំកិច្ចប្រជុំជាមួយ តំណាងក្រសួងយុត្តិធម៌ តំណាងក្រសួងផែនការ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពិភាក្សាក្នុងការត្រៀមខ្លួនឆ្ពោះទៅកាន់ការរៀបចំប្រឡងប្រជែងជ្រើសរើស មន្រ្តីជំនាញច្បាប់ សម្រាប់ក្របខ័ណ្ឌក្រសួងយុត្តិធម៌ ចំនួន ១៥កន្លែង និងមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ សម្រាប់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ ចំនួន ១៦កន្លែង។

ដំណើរការកិច្ចប្រជុំ នាពេលនោះ ជាការពិភាក្សាលម្អិតលើការរៀបចំដំណើរការជ្រើសរើសមន្រ្តីស្របតាមមុខតំណែងតម្រូវការ គុណវុឌ្ឍិ លក្ខខណ្ឌផ្សេងៗ ក៏ដូចជានីតិវិធីក្នុងការកំណត់ដំណាក់កាលប្រឡង វិញ្ញាសាប្រលង និងកាលបរិច្ឆេទប្រឡង ព្រមទាំងសេចក្តីព្រាងសេចក្តីជូនដំណឹងស្តីពីប្រឡងក្របខ័ណ្ឌទាំង២។

បើតាមក្រសួងមុខងារសាធារណៈ ការប្រឡងប្រជែងនេះ មានមុខតំណែងដែលបេក្ខជនអាចទទួលប្រាក់បៀវត្សរហូតដល់ ៦លានរៀល នៅពេលប្រឡងជាប់ និងចូលទៅបម្រើការងារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម