Connect with us

សន្តិសុខសង្គម

បុរសម្នាក់ដែលអា​រ​ក​សម្លាប់ក្មួយស្រីបង្កើត ព្រោះតែអះអាងថា «គ្រូចូល» ត្រូវតុលាការកាត់ទោស ដាក់គុកអស់មួយជីវិត

បានផុស

នៅ

សាលាឧទ្ធរណ៍ភ្នំពេញ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ បានបើកសវនាការជំនុំជម្រះលើបណ្ដឹងឧទ្ធរណ៍របស់បុរសជាប់ចោទម្នាក់ ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ជុំវិញករណីឃាតកម្មដ៏សាហាវឃោរឃៅមួយ អា​រ​ក​សម្លាប់ក្មួយស្រីបង្កើត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉ុល សំអឿន ប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានថ្លែងឱ្យដឹងថា ជនជាប់ចោទនៅក្នុងសំណុំរឿងនេះ មានឈ្មោះ ហង់ រតនៈ ហៅ បារាំង ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរជាអ្នកបើកបរ PassApp។ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ជនជាប់ចោទនេះត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោស ដាក់គុក អស់ មួយជីវិត ពីបទ៖ ឃាតកម្មគិតទុកជាមុន តាមបញ្ញត្តិមាត្រា ២០០ នៃ ក្រមព្រហ្មទណ្ឌ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ០១រសៀល នៅចំណុចភូមិ ១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនដៃបានយកអាសនៈចុះពីលើផ្ទះមកក្រោយ  រួចចាក់ភ្លេងសៀមនៅក្រោយ ហើយអុជធូប ភ្លាមៗនោះជនដៃដល់បានឡើងទៅលើផ្ទះវិញធើ្វសកម្មភាព អាករក្មួយស្រីបង្កើតអាយុប្រហែល១០ឆ្នាំជាង ចំណែកម្ដាយក្មេងស្រីបានឡើងទៅតាមក្រោយក៏ត្រូវជនដៃដល់កាប់ត្រូវដៃរងរបួសស្រាល ភ្លាមៗជនដៃដល់បានធើ្វសកម្មភាពយក កាំបិតបុ័ងតោ អាករខ្លួនឯងនឹងយកពូថៅវាយក្បាលខ្លួនបន្ថែម រួចលោតចុះមកក្រោយ ដើម្បីសម្លាប់ខ្លួន ប៉ន្តែមិនស្លាប់បណ្ដាលឲ្យរងរបួសធ្ងន់ ។

នៅក្នុងសវនាការ ជនជាប់ចោទបានការពារខ្លួនដោយអះអាងថា សកម្មភាពទាំងអស់នោះកើតឡើងដោយសារតែមាន «គ្រូចូលសណ្ឋិត» ក្នុងខ្លួន។

ទោះជាយ៉ាងណា សាលាឧទ្ធរណ៍ភ្នំពេញមិនទាន់បានប្រកាសសាលដីកាភ្លាមៗនោះទេ ដោយរង់ចាំការពិនិត្យ និងប្រកាសលទ្ធផលជាផ្លូវការនៅពេលក្រោយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម