កីឡា
ម៉ន ព្រហ្មម៉ាញ ទម្លាយថាតាំងពីបានខ្សែក្រវាត់ និងប្ដូរក្លឹបមកមានឈ្មោះប្រកួតគួរសម
កីឡាករ ម៉ន ព្រហ្មម៉ាញ ថាចាប់តាំងពីរូបគេបានឈ្នះខ្សែក្រវាត់ (IPCC) កន្លងមក និងបានផ្លាស់ប្ដូរមកកាន់ក្លឹបនាគរាជចតុមុខគឺមានទីផ្សារប្រកួតគួរសមមិនដូចមុននោះឡើយ ខណៈជីវភាពក្រុមគ្រួសារអាចទប់ទល់បាន។

កីឡាករ ម៉ន ព្រហ្មម៉ាញ
ថ្លែងក្នុងកិច្ចសម្ភាសកីឡាករ ម៉ន ព្រហ្មម៉ាញ បានលើកឡើងថា បច្ចុប្បន្ននេះមានទីផ្សារប្រកួតគួរសមមានរមិនដែលដាច់នោះទេ ពោលមួយខែយ៉ាងហោចណាស់បានមួយប្រកួតដែរ។ បើពីមុនគឺមានការលំបាកខ្លាំងពីការចាប់គូប្រកួតមានពេលខ្លះ ២-៣ខែទើបបានមួយប្រកួតក៏មាន។
កីឡាករត្រកូល ម៉ន រូបនេះបន្ថែមទៀតថា ចាប់តាំងពីរូបគេបានឈ្នះខ្សែក្រវាត់ (IPCC) ផង និងបានផ្លាស់ប្ដូរមកកាន់ក្លឹបថ្មីនាគរាជចតុផង និងរួមផ្សំពីការខំប្រឹងប្រែងហ្វឹកហាត់មានសមត្ថភាពផងទើបទទួលបានការប្រកួតច្រើនគួរសមដែរ។

ម៉ន ព្រហ្មម៉ាញ ពេលឈ្នះខ្សែក្រវាត់
បញ្ជាក់ដែរថា ម៉ន ព្រហ្មម៉ាញ ជាកូនប្រុសលោក ម៉ាង ម៉ន និងជាប្អូនរបស់កីឡាករ ម៉ន សាម៉េត។ កីឡាកររូបនេះគឺបច្ចុប្បន្នជាសិស្សគុននៃក្លឹបប្រដាល់នាគរាជចតុមុខ។ ថ្ងៃអាទិត្យទី១៧ ខែកក្កដា ឆ្នាំ២០២៦ នេះរូបគេនឹងត្រូវប្រកួតនៅសង្វៀនបាយ័នជូនអ្នកគាំទ្រផងដែរ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២៤ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


