Connect with us

ព័ត៌មានអន្ដរជាតិ

​​បាក់ដី​នៅភាគនិរតីប្រទេសចិន បណ្តាល​ឱ្យមនុស្ស​ច្រើននាក់​ជាប់គាំង ខណៈអាជ្ញា​ធរ​កំពុង​ជួយ​សង្គ្រោះបន្ទាន់

បានផុស

នៅ

គ្រោះ​ធម្មជាតិ​បាក់ដី​ក្នុង​ទីក្រុង Chongqing ភាគ​និរតី​ប្រទេស​ចិន នៅថ្ងៃសុក្រ​ បានបាក់​​កប់​អគារលំនៅ​ឋាន​មួយចំនួន ព្រម​ទាំង​ជាប់គាំងមនុស្សមួយចំនួន​ដោយ​មិន​ទាន់​អាច​កំណត់​ថា​មាន​ប៉ុន្មាន​នាក់​នៅ​ឡើយ​ទេ​។ នេះបើយោងតាម​ការចុះផ្សាយ​របស់ប្រព័ន្ធផ្សព្វផ្សាយ​រដ្ឋ​ចិន​។

ប្រព័ន្ធផ្សព្វ​ផ្សាយរដ្ឋ CCTV នៅ​ថ្ងៃ​ទី​១៧ ខែ​កក្ក​ដា ឆ្នាំ​២០២៦ ឱ្យ​ដឹង​ថា យ៉ាង​ហោចណាស់​មនុស្ស ៩នាក់ត្រូវបាន​ជួយសង្គ្រោះ​ ចេញពីគំនរ​បាក់បែក ហើយប្រតិបត្តិការ​ស្វែងរក និងជួយសង្គ្រោះកំពុង​បន្ត។

បាក់​ដី​នៅ​ចិន​។ រូបភាព៖ REUTERS
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​រអិលបាក់ដីនេះ​បានកើត​ឡើង​ នៅម៉ោងប្រហែល ០៩:០៨ ព្រឹក ក្នុង​ស្រុក Pengshui ខេត្ត Chongqing​ ប្រទេស​ចិន​។ ថ្ម និងដីមួយចំនួន​ធំបាន​ហូរចុះតាមជម្រាល​ភ្នំ កប់អគារលំនៅ​ឋាន​ជាង ១០ ហើយក្រុម​ជួយសង្គ្រោះ​កំពុង​ប្រើប្រាស់ឧបករណ៍​រាវ​រក ស្វែងរក និងជួយសង្គ្រោះ​ជាង ៥០ ។

រូបភាព​ដោយ CCTV បាន​បង្ហាញផ្នែកមួយនៃភ្នំមួយ​កំពុងដួល​រលំ​ទៅ​លើតំបន់លំនៅឋាន​មួយ។ អគារជាច្រើន​មានទីតាំង​នៅជាប់នឹងកន្លែង​ដួល​រលំ ខណៈក្រុមជួយសង្គ្រោះកំពុងរុករកតាមគំនរ​បាក់បែក។

រូប​ភាព​បង្ហាញពីបន្ទះថ្មធំៗ​រអិល​ នៅក្បែរអគារខ្ពស់ៗជាច្រើន​ជាន់ បាក់​ចូល​ទៅក្នុងទឹក។

គ្រោះ​បាក់ដី​នេះ​បង្កឡើងដោយសារភ្លៀង​ បានកើតឡើងនៅ​ជិតផ្នែកមួយ​នៃទន្លេ Wujiang កាត់តាមភ្នំ karst ដែល​​មានទីក្រុងតូចៗ និងរាបស្មើរ​។

អាជ្ញាធរ​បានបញ្ជូន​សម្ភារៈសង្គ្រោះគ្រោះមហន្តរាយ​ជាង ៨ ០០០ ទៅកាន់​ទីក្រុង Chongqing រួម​ទាំងតង់ គ្រែបត់ និងឧបករណ៍​សង្គ្រោះបន្ទាន់​សម្រាប់គ្រួសារ​នីមួយៗ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម