Connect with us

ព័ត៌មានជាតិ

ជិត៧ខែឆ្នាំនេះ សមត្ថកិច្ចបង្ក្រាបស្កេមអនឡាញបានជាង២០០ទីតាំងក្នុងខេត្តបន្ទាយមានជ័យ​ ដោយរកឃើញជនបរទេសរាប់មុឺននាក់

បានផុស

នៅ

អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានឱ្យដឹងថា រយៈពេលជិត៧ខែឆ្នាំ២០២៦ កងកម្លាំងចម្រុះបានបើកប្រតិបត្តិការបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាង ២០០ទីតាំង ដោយបានឃាត់និងបណ្តេញចេញពីកម្ពុជានូវជនបរទេសរាប់មុឺននាក់។ខណៈប្រតិបត្តិការកាន់តែក្តៅក្រុមប្រព្រឹត្តបទល្មើសបានបង្វែទៅធ្វើសកម្មភាពតូចៗតាមលំនៅដ្ឋាន និងស្រុកក្រុងដទៃដែលមិនធ្លាប់មាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់លោកអភិបាលខេត្តបន្ទាយមានជ័យ ធ្វើឡើងក្នុងឱកាសចុះផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងអនុក្រឹត្យលេខ០៣ ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាព ទីតាំងរស់នៅប្រមូលផ្តុំ ដល់ម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំតាមស្រុកក្រុងទាំង៩ ចាប់ពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។

លោក បានបញ្ជាក់ឱ្យដឹងថា ចាប់តាំងពីបើកប្រតិបត្តិការបង្រ្កាបលើបទល្មើសស្កេមអនឡាញដោយការសហការជាមួយកម្លាំងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងដោយគណៈបញ្ជាការឯកភាពខេត្តដោយខ្លួនឯង បានលើទីតាំងជាង២០០កន្លែងទូទាំងខេត្តដែលមានស្រុកក្រុងចំនួនន៤ស្មុកស្មាញជាងគេរួមមានក្រុងប៉ោយប៉ែត ស្រុកម៉ាឡៃ ស្រុកអូរជ្រៅ និងស្រុកស្វាយចេក។ បើតាមលោកអភិបាលខេត្ត ក្នុងប្រតិបត្តិការទាំងនោះ រកឃើញជនបរទេសរាប់មុឺននាក់ ហើយចាប់បញ្ជូនដាក់នៅពន្ធនាគារខេត្តមានទាំងពលរដ្ឋខ្មែរ និងជនបរទេសជាច្រើននាក់។

ក្រៅពីនោះចាប់បណ្តេញចេញតាមរយៈអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលក្នុងនោះមានជនជាតិចិន ជនជាតិវៀតណាម ជនជាត់ថៃ និងជនជាតិឥណ្ឌូណេសុី ទៅប្រទេសដើមវិញរាប់ពាន់នាក់។

លោក បន្តថា តាមរយៈការចុះប្រតិបត្តិការលើទីតាំងធំៗ មានទីតាំងខ្លះមានជនបរទេសចាប់ពី ១០០ ២០០ ទៅដល់២០០០នាក់។ ការបង្រ្កាបនេះបានធ្វើឱ្យទីតាំងតាមអាគារធំៗនៃស្រុកក្រុងដែលមានបទល្មើសស្កេមអនឡានបានប្តូររូបភាពពីទ្រុងទ្រាយធំមកតូចៗតាមផ្ទះ និងតាមស្រុកក្រុងមួយចំនួនទៀតដែលមិនធ្លាប់មាន និងបានឈានរហូតមានពលរដ្ឋខ្មែរធ្វើតាមផ្ទះផងដែរ។

គួរបញ្ជាក់ថា ចំពោះជនជាតិថៃដែលត្រូវសមត្ថកិច្ចបង្រ្កាបបានកន្លងមកក្នុងភូមិសាស្រ្កខេត្តបន្ទាយមានជ័យ ហើយត្រូវបានបណ្តេញចេញទៅប្រទេសថៃវិញតាមច្រកអន្តរជាតិប៉ោយប៉ែតដោយមានការប្រគល់ទទួលពីភាគីខាងថៃតាមផ្លូវច្បាប់។

ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវដាក់ឱ្យប្រើប្រាសកាលពីថ្ងៃទី៦ ខែមេសាឆ្នាំ២០២៦ ដោយទោសបញ្ញត្តិនៃច្បាប់នេះអាចឱ្យជនល្មើសជាប់គុកមួយជីវិត និងពិន័យជាទឹកប្រាក់ ៥០ម៉ឺនដុល្លាអាម៉េរិក និងរឹបអូសទ្រព្យសម្បត្តិទាំងអស់ពីជនល្មើសនិងក្រុមគ្រួសារ។

ជាក់ស្តែងការអនុវត្តបង្រ្កាបបទល្មើសស្កេមអនឡាញកន្លងមកនេះ ធ្វើឱ្យជនបរទេសជាក្បាលម៉ាសុីនពាក់ព័ន្ធក្នុងបទល្មើសនេះត្រូវបានឃាត់ខ្លួននិងផ្តន្ទាទោសតាមច្បាប់។ ក្រៅពីនោះនៅមានពលរដ្ឋខ្មែរជាម្ចាស់ទីតាំង និងរួមគំនិតគ្នាជាមួយជនបរទេស ដែលបានបង្កើតឱ្យមានបទល្មើសកើតឡើងបានរត់គេចខ្លួន និងលំនៅដ្ឋាន ឬទីតាំងប្រព្រឹត្តបទល្មើសត្រូវអាជ្ញាធរមានសមត្ថកិច្ចបិទជាបណ្តោះអាសន្នអាចឈានដល់ការរឹបអូសជាសប្បត្តិរដ្ឋ៕

ដោយ៖អ ពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម