Connect with us

កីឡា

រំលឹក​ការ​ប្រកួត​នៅ​អូស្ត្រាលី​ បឺត​ សង្ឃឹម​ ខូច​ជង្គង់​តាំង​ពី​ទឹកទី១​ មក​ម្ល៉េះ​តែ​តស៊ូ​ប្រកួត​រហូត​ដណ្ដើម​បាន​ជ័យជម្នះ

បានផុស

នៅ

កីឡាករ​ល្អ​ក្បាច់​ បឺត​ សង្ឃឹម​ អំឡុង​ការ​ប្រកួត​នៅ​ឯ​ប្រទេស​អូស្ត្រាលី​នោះ​គឺ​រូប​គេ​ដូល​ខូច​ជង្គង់​តាំង​តែ​ពី​ទឹក​ទី១​ មក​ម្ល៉េះ​ ប៉ុន្តែ​បន្ត​តស៊ូ​ប្រកួត​រហូត​អាច​ឈ្នះ​ដៃគូ​ និង​រក្សា​ខ្សែក្រវាត់​នាំ​មុខមាត់​ជូន​កម្ពុជា​មកវិញ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សង្ឃឹម និង​ អាទិទេព

ថ្លែង​ក្នុង​កិច្ចសម្ភាស​ បឺត​ សង្ឃឹម​ បាន​លើក​ឡើង​ថា​ អំឡុង​ការ​ប្រកួត​នៅ​ទឹក​ទី១​ នៅ​ឯ​ប្រទេស​អូស្ត្រាលី​ជា​មួយ​កីឡាករ​ Sulaiman​ គឺ​រូប​គេ​ដួល​ខូច​ជង្គង់​ឆ្វេង​តាំង​ពី​ពេលដួល​​នោះ​មក​ម្ល៉េះ។​ នៅ​ពេល​នោះ​គឺ​ដៃគូ​ទាត់​ឆ្វេងបន្ទាប់​មក​រូប​គេ​រង​ និង​ចាប់​ជើង​ ប៉ុន្តែ​ខ្លួន​ក៏​អស់​ជំហរ​ទ្រេត​ដួល​ស្រប​ពេល​ត្រូវ​សង្គត់​ថែម​ទៀត​ក៏​ឈឺ​ចាប់​ពី​ពេល​នោះ​តែ​ម្ដង។​

អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​បន្ថែម​ទៀត​ថា​ ដោយ​សារ​លោក​ សេន​ ប៊ុនថេន​ សួរ​​ទ្រាំ​បាន​ទេ​ និង​ចង់​ដណ្ដើម​មុខមាត់​ ផ្សព្វផ្សាយ​គុន​ខ្មែរ​ផង​នោះ​ក៏​សម្រេច​បន្ត​ការ​ប្រកួត​តទៅ​ទៀត​រហូត​បញ្ចប់​ទាំង​ ៣ទឹក​ និង​ទទួល​បាន​ជ័យជម្នះ។​ ចំពោះ​របួស​ជង្គង់​របស់​ខ្លួន​នៅ​ពេល​នេះ​គឺ​ត្រូវ​ពិនិត្យ​តាមដាន​មួយ​ខែ​សិន។​ ប្រសិន​បើ​មាន​ស្ថានភាព​ធូរស្រាល​ ឬ​ល្អ​ឡើង​វិញ​នោះ​គឺ​ត្រឹម​រយៈពេល ២ខែ​គឺ​អាច​វិល​មក​កាន់​ការ​ហ្វឹកហាត់​បាន​វិញ​ហើយ​ ព្រោះ​នេះ​ក៏​មិន​មែន​បញ្ហា​ ACL​ នោះ​ដែរ។​

បឺត សង្ឃឹម​ ប្រកួត​នៅ​អូស្ត្រាលី

បញ្ជាក់​ដែរ​ថា​ កាល​ពី​ថ្ងៃ​ទី១៧​ ខែ​កក្កដា​ ឆ្នាំ​២០២៦​ បឺត​ សង្ឃឹម​ បាន​ប្រកួត​ឈ្នះ​ពិន្ទុ​កីឡាករ​ SULAIMAN HASHEMI​ ​នៅ​ឯ​ប្រទេស​អូស្ត្រាលី។​ រំលឹក​ទៅ​ការ​ប្រកួត​នោះ​ដែរ​គឺ​ក្រុម​គុន​ខ្មែរ​រួម​មាន​ ពេជ្រ​ សម្បត្តិ​ ពេជ្រ អាទិទេព​ បឺត​ សង្ឃឹម​ បាន​ឈ្នះដៃគូ​ និង​ ទូច​ ចាន់វត្តី​ គឹម​ វាសនា​ ចាញ់​ ចំណែក​ ឡុង​ សំណាង​ មិន​បាន​ប្រកួត​នោះ​ឡើយ​ដោយ​សារ​ដៃគូ​ធ្វើ​ទម្ងន់​មិន​បាន៕​

បឺត​ សង្ឃឹម​ និង​អ្នក​គាំទ្រ

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម