ព័ត៌មានជាតិ
លោក ជិន ម៉ាលីន ៖ វាជារឿងធម្មតាដែលទូតមុខដដែលៗ បង្ហាញក្តីកង្វល់លើសំណុំរឿងសកម្មជនប្រឆាំងដដែលៗ
ភ្នំពេញ ៖ លោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានថ្លែងថា វាជារឿងធម្មតាទេ ដែលទូតមុខដដែលៗ ហើយបង្ហាញក្តីកង្វល់លើសំណុំរឿងសកម្មជនប្រឆាំងមួយចំនួនដដែលៗ ពីព្រោះសកម្មជនទាំងនោះ ជាក្រុមគោលដៅ ដែលគេការពារ និងគាំទ្រនាពេលកន្លងមក ទៅតាមនិន្នាការ និងរបៀបវារៈនយោបាយរបស់គេរៀងៗខ្លួន។
ការបញ្ជាក់របស់លោក ជិន ម៉ាលីន ជាការឆ្លើយតបសំណួររបស់អ្នកសារព័ត៌មានកាលពីថ្ងៃទី០៩ ខែឧសភា។ លោកថា “វាជារឿងធម្មតា ដែលគេបង្ហាញក្តីកង្វល់ពាក់ព័ន្ធសំណុំរឿងសកម្មជនទាំងនោះ ដែលជាក្រុមគោលដៅគេការពារ និងគាំទ្រនាពេលកន្លងមក ទៅតាមនិន្នាការ និងរបៀបវារៈនយោបាយរបស់គេរៀងៗខ្លួន។ តែប្រសិនបើពួកគេមិនខ្វល់ទៅវិញ ទើបវាជារឿងមិនធម្មតា”។
បើតាមលោក ជិន ម៉ាលីន “ទោះជាយ៉ាងណាក៏ដោយ ការបង្ហាញក្តីកង្វល់ និងរិះគន់ដល់ដំណើរការកាត់ក្តីសកម្មជនទាំងនោះ វាគ្រាន់តែជាសារនយោបាយតែប៉ុណ្ណោះ វាមិនមានទម្ងន់ផ្នែកច្បាប់ និងឥទ្ធិពលអ្វីលើការសម្រេចរបស់តុលាការនោះឡើយ។ មធ្យោបាយតាមផ្លូវច្បាប់តែមួយគត់ ដើម្បីអាចជួយ និងការពារសកម្មជនទាំងនោះបាន គឺការចូលរួមក្នុងដំណើរការនីតិវិធីតុលាការ ធ្វើការការពារខ្លួនតាមផ្លូវច្បាប់ បង្ហាញនូវសក្ខីកម្ម និងភស្តុតាងរឹងមាំ ក្នុងការដោះបន្ទុកទៅនឹងបទចោទ ជាជាងធ្វើជាមេធាវីការពារក្តីនៅក្រៅរបងតុលាការ៕
ដោយ ៖ កោះកែវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


