កូវីដ-១៩
ឥណ្ឌាមានអ្នកស្លាប់ដោយសារកូវីដលើស ៤ពាន់នាក់ ២ថ្ងៃជាប់គ្នា
នៅថ្ងៃព្រហស្បតិ៍ទី១៣ខែឧសភានេះ ប្រទេសឥណ្ឌាបានកត់ត្រាការស្លាប់ដោយសារជំងឺកូវីដ -១៩ ជាង៤,០០០នាក់ក្នុងរយៈពេល២ថ្ងៃជាប់ៗគ្នា ខណៈការឆ្លងស្ថិតនៅក្រោម៤០០,០០០ករណីសម្រាប់ថ្ងៃទី៤ជាប់គ្នា។
យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលបានបង្ហាញថា ប្រទេសឥណ្ឌាមានអ្នកឆ្លងកូវីដថ្មី ចំនួន ៣៦២,៧២៧ ករណីក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ខណៈការស្លាប់កើនឡើងដល់ ៤,១២០នាក់។
ការកើនឡើងនៃការឆ្លង គឺស្របគ្នានឹងភាពយឺតយ៉ាវនៃការចាក់វ៉ាក់សាំង បើទោះបីជាលោកនាយករដ្ឋមន្រ្តី Narendra Modi បានប្រកាសថា ការចាក់វ៉ាក់សាំងនឹងបើកចំហចំពោះមនុស្សពេញវ័យទាំងអស់ចាប់ពីថ្ងៃទី ១ខែឧសភាទៅក៏ដោយ។
រដ្ឋចំនួនពីរគឺ Karnataka និង Maharashtra បានប្រកាសថា ពួកគេនឹងផ្អាកការចាក់វ៉ាក់សាំងជាបណ្តោះអាសន្នសម្រាប់មនុស្សដែលមានអាយុចន្លោះពី១៨ដល់៤៤ឆ្នាំ ខណៈពួកគេផ្តល់អាទិភាពដល់អ្នកដែលមានអាយុលើសពី ៤៥ឆ្នាំដែលត្រូវការដូសទី២៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ចម្លែក ណាស់ ឥណ្ឌា លេច ចេញ ជំងឺ ផ្សិត ខ្មៅ ៥០ ករណី លើ អ្នក ជំងឺ កូវីដ – ១៩
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


