ព័ត៌មានជាតិ
៣ខែឆ្នាំនេះកំពង់ផែស្វយ័តក្រុងព្រះសីហនុទទួលបានប្រាក់ចំណេញជាង៩លានដុល្លារ កើនឡើង៩៧ភាគរយ
ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុបានឲ្យដឹងថា នៅក្នុងរយៈពេល៣ខែឆ្នាំ២០២១នេះកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលបានប្រាក់ចំណេញសរុបចំនួន ៣៦,៨០ ៥,២០៦,០០០រៀលស្មើនឹងប្រមាណជាង៩លានដុល្លារអាមេរិក កើនឡើង៩៧ភាគរយ បើធៀបនឹងឆ្នាំ២០២០ដែលទទួលបានប្រាក់ចំណេញបចំនួន ៨២០,៣៩៥,០០០រៀលស្មើនឹងប្រមាណ ២០ម៉ឺនដុល្លារអាមេរិកប៉ុណ្ណោះ។
យោងតាមរបាយការណ៍ដដែលបានបញ្ជាក់ទៀតថា ការទទួលប្រាក់ចំណេញនេះដោយសាររយៈពេល៣ខែឆ្នាំនេះកំពង់ផែស្វយ័តក្រុងព្រះសីហនុរកចំណូលបានចំនួន៨១,២៩១,១១៣,០០០រៀល ស្មើនឹងប្រមាណ ២០លានដុល្លារអាមេរិកកើនឡើងជាង ១១ភាគរយ បើធៀបនឹងឆ្នាំ២០២០ដែលមានចំនួន ៧១,៧០៧,៧៨១,០០០រៀល ស្មើនឹងប្រមាណ ១៧លានដុល្លារអាមេរិកប៉ុណ្ណោះ។

គូរបញ្ជាក់ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពុងផែសមុទ្រទឹកជ្រៅអន្តរជាតិតែមួយគត់ ក្នុងប្រទេសកម្ពុជា ស្ថិតនៅក្នុងខេត្តព្រះសីហនុ ដែលជាច្រករបៀងសេដ្ឋកិច្ច ភាគខាងត្បូងរវាងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ៕
ដោយ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ