កូវីដ-១៩
វីរុសបំប្លែងខ្លួនឥណ្ឌាកំពុងវាយលុកអង់គ្លេស ចាប់ផ្តើមឆក់យកជីវិតមនុស្សជាបណ្តើរៗហើយ
ឥឡូវនេះ មានមនុស្សចំនួនបួននាក់ហើយ ដែលបានស្លាប់នៅចក្រភពអង់គ្លេសដោយសារវីរុសកូវីដ-១៩បំប្លែងខ្លួនឥណ្ឌា។ នេះជាករណីស្លាប់ក្នុងប្រទេសដែលត្រូវបានគេដឹងដំបូងបង្អស់ ដោយសារវីរុសបំប្លែងខ្លួនប្រភេទថ្មីនេះ។

យោងតាមទិន្នន័យដែលចេញផ្សាយដោយរដ្ឋាភិបាលបានបង្ហាញថា ការស្លាប់មនុស្សចំនួន៤នាក់ដោយសារវីរុសបំប្លែងខ្លួន B.1.617.2 បានកើតឡើងនៅចន្លោះថ្ងៃទី៥ ដល់ទី១២ ខែឧសភា។
វីរុសបំប្លែងខ្លួនឥណ្ឌា ទើបតែត្រូវបានគេរកឃើញនៅក្នុងចក្រភពអង់គ្លេសប៉ុណ្ណោះ ប៉ុន្តែចំនួនករណី មានការកើនឡើងយ៉ាងខ្លាំង ដោយគិតត្រឹមថ្ងៃទី១២ខែឧសភា មានជាង១,៣០០ករណីហើយ។

វីរុសនេះ ត្រូវបានគេគិតថា កំពុងរីករាលដាលនៅតាមតំបន់មួយចំនួននៃចក្រភពអង់គ្លេស រួមទាំងទីក្រុង Bolton និង Blackburn ផងដែរ បើទោះបីជាចំនួនករណីជំងឺកូវីដទម្រង់ដើម នៅតែមានកម្រិតទាបក៏ដោយ។
កាលពីថ្ងៃអង្គារ អង្គការសុខភាពពិភពលោក (WHO) បានចាត់ទុក វីរុសបំប្លែងខ្លួនកូវីដ-១៩ ឥណ្ឌា ថាជា “មេរោគដែលត្រូវព្រួយបារម្ភ”។

អ្នកវិទ្យាសាស្ត្រជាន់ខ្ពស់របស់ WHO លោកស្រី Maria Van Kerkhove បាននិយាយថា “មានព័ត៌មានជាក់លាក់ដែលបង្ហាញពីភាពឆ្លងកាន់តែសាហាវនៃវីរុសបំប្លែងខ្លួននេះ”។
វីរុសបំប្លែងខ្លួនបីទៀត ដែលត្រូវបានកំណត់ដោយ WHO ថាជាមេរោគត្រូវព្រួយបារម្ភគឺមាន វីរុសបំប្លែងខ្លួនដែលត្រូវបានរកឃើញដំបូងនៅចក្រភពអង់គ្លេស អាហ្វ្រិកខាងត្បូងនិងប្រេស៊ីល៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Sky News
ចុចអាន៖ ចម្លែក ណាស់ ឥណ្ឌា លេច ចេញ ជំងឺ ផ្សិត ខ្មៅ ៥០ ករណី លើ អ្នក ជំងឺ កូវីដ – ១៩
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៦ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


