Connect with us

កូវីដ-១៩

ចិន រកឃើញករណីជំងឺកូវីដ-១៩ច្រើនបំផុតមិនធ្លាប់មាន ក្នុងរយៈពេលជាង៦សប្តាហ៍

បានផុស

នៅ

អាជ្ញាធរសុខាភិបាលជាតិចិនបាននិយាយនៅថ្ងៃចន្ទទី១៧ខែឧសភានេះថា ប្រទេសចិនបានរាយការណ៍អំពីការឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន២៥ករណី ពោលគឺកើនឡើងពី១៨ករណីដែលត្រូវបានកត់ត្រាកាលពីថ្ងៃអាទិត្យ។

តួលេខនេះ គឺសម្គាល់ជាការកើនឡើងប្រចាំថ្ងៃខ្ពស់បំផុត ក្នុងរយៈពេលជាង៦សប្តាហ៍។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ គណៈកម្មាធិការសុខភាពជាតិបាននិយាយថា ៥ករណីក្នុងចំណោមករណីទាំងអស់ គឺជាការឆ្លងក្នុងសហគមន៍ ដែលក្នុងនោះមាន៣ករណីនៅខេត្ត Liaoning ភាគឦសាននិង ២ករណីនៅខេត្ត Anhui ភាគខាងកើត។

China reports rise in Covid-19 cases, Beijing calls for vigilance

ករណីផ្សេងទៀត គឺជាការនាំចូលពីបរទេស។

ករណីថ្មីដែលត្រូវបានបញ្ជាក់នេះ​ គឺជាចំនួនខ្ពស់បំផុតគិតចាប់តាំងពី ករណីចំនួន២៦ត្រូវបានគេរាយការណ៍កាលពីថ្ងៃទី២ខែមេសា។

គួរបញ្ជាក់ថា ចំនួនសរុបនៃករណីជំងឺកូវីដ-១៩ ដែលត្រូវបានបញ្ជាក់នៅក្នុងប្រទេសចិនដីគោកគឺមាន ៩០,៨៨២ករណី ខណៈចំនួនអ្នកស្លាប់នៅតែមិនផ្លាស់ប្តូរគឺ ៤,៦៣៦នាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ស្រុកចិន ហាមឃាត់ការរៀបចំពិធីជប់លៀងខួបកំណើត និងឡើងផ្ទះ ដើម្បីសន្សំសំចៃលុយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម