ព័ត៌មានអន្ដរជាតិ
គណបក្សរបស់លោកស្រី ស៊ូជី នឹងត្រូវរំលាយចោល
ដោយដកស្រង់សម្តីស្នងការម្នាក់ គេហទំព័រ Myanmar Now បានចុះផ្សាយនៅថ្ងៃសុក្រនេះថា គណៈកម្មការបោះឆ្នោតដែលតែងតាំងដោយយោធាមីយ៉ាន់ម៉ា នឹងរំលាយគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់លោកស្រី អ៊ុងសាន ស៊ូជី ដោយសារតែអ្វីដែលខ្លួននិយាយថា គឺជាការក្លែងបន្លំនៅក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកា។

គេហទំព័រ Myanmar Now បាននិយាយថា ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងក្នុងអំឡុងកិច្ចប្រជុំមួយ ជាមួយគណបក្សនយោបាយនានា។
ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតសហភាព ដែលគាំទ្រដោយយោធា លោក Thein Soe ត្រូវបានដកស្រង់សម្តីនៅក្នុងរបាយការណ៍នេះដែលនិយាយថា “ការជាប់ឆ្នោតរបស់គណបក្ស NLD គឺខុសច្បាប់ ដូច្នេះយើងនឹងរំលាយការចុះឈ្មោះរបស់គណបក្សនេះ”។ លោកបន្ថែមថា “អ្នកដែលធ្វើដូច្នោះនឹងត្រូវចាត់ទុកថាជាជនក្បត់ ហើយយើងនឹងចាត់វិធានការ”។

យ៉ាងណាក្តី អ្នកនាំពាក្យយោធានិងរដ្ឋាភិបាលបង្រួបបង្រួមជាតិគាំទ្រលទ្ធិប្រជាធិបតេយ្យ មិនបានឆ្លើយតបភ្លាមៗទៅនឹងសំណើសុំការអត្ថាធិប្បាយទេ។
គួររម្លឹកឡើងវិញថា កងទ័ពមីយ៉ាន់ម៉ាបានឡើងកាន់អំណាចនៅថ្ងៃទី១ខែកុម្ភៈ ដោយចោទប្រកាន់ពីការក្លែងបន្លំនៅក្នុងការបោះឆ្នោតខែវិច្ឆិកា ដែលគណបក្សរបស់លោកស្រីស៊ូជីទទួលបានជ័យជម្នះ។

ចាប់តាំងពីរដ្ឋប្រហារមក កងកម្លាំងសន្តិសុខបានសម្លាប់មនុស្សជាង៨០០នាក់ នៅក្នុងការតវ៉ា ។ ការប្រយុទ្ធគ្នាក៏បានផ្ទុះឡើងផងដែរ រវាងកងកម្លាំងសន្តិសុខនិងក្រុមឧទ្ទាមជនជាតិភាគតិច។
ចាប់តាំងពីពេលលោកស្រីស៊ូជីត្រូវបានចាប់ខ្លួន ប៉ុន្មានម៉ោងមុនរដ្ឋប្រហារថ្ងៃទី១ខែកុម្ភៈ លោកស្រីត្រូវបានឃុំឃាំង និងប្រឈមការចោទប្រកាន់ជាច្រើននៅក្នុងតុលាការ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNN
ចុចអាន៖ យោធាមីយ៉ាន់ម៉ាសម្លាប់មនុស្សជាង៨០០នាក់ហើយចាប់តាំងពីរដ្ឋប្រហារ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


