Connect with us

ព័ត៌មានអន្ដរជាតិ

យោធា​មីយ៉ាន់ម៉ា​សម្លាប់​មនុស្ស​ជាង​៨០០​នាក់​ហើយ​ចាប់​តាំង​ពី​រដ្ឋប្រហារ​

បានផុស

នៅ

មនុស្ស​ជាង​៨០០​នាក់​ត្រូវ​បាន​សម្លាប់​ដោយ​កម្លាំង​សន្តិសុខ​មីយ៉ាន់ម៉ា​ចាប់​តាំង​ពី​រលក​តវ៉ា​បាន​ផ្ទុះ​ឡើង​ទូទាំង​ប្រទេស ក្រោយ​ពេល របប​​យោធាមីយ៉ាន់ម៉ា​បាន​កាន់​កាប់​អំណាចតាម​រយៈ​រដ្ឋ​ប្រហារ​១​កុម្ភៈ។

ប្រទេស​មីយ៉ាន់ម៉ា​បាន​ធ្លាក់​​​ក្នុង​ភាព​វឹក​វរ ចាប់​តាំង​ពី​របប​យោធា​បាន​បណ្តេញ​ចេញ​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​​ម្ចាស់​ពាន​រង្វាន់​​ណូប៊ែល​​សន្តិភាព​លោក​ស្រី អ៊ុងសាន ស៊ូជី និង​បាន​ឃុំ​ខ្លួន​លោក​ស្រី ព្រម​ទាំង​មន្ត្រី​នៃ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជា​ធិបតេយ្យ (NLD)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្លាំង​យោធា​បាន​ធ្វើ​ការ​បង្ក្រាប​​លើក្រុម​បាតុករ​គាំទ្រ​​​ប្រជា​ធិបេតេយ្យ​​នៅ​ក្នុង​ទី​ក្រុង​ និង​ទី​ប្រជុំ​នានា​ដោយ​ហិង្សា​ដែល​បណ្តាល​ឲ្យ​ស្លាប់។ ព្រម​ជា​មួយ​គ្នា​នេះ នៅ​តាម​តំបន់​ដាច់​ស្រយាល់​ជា​ច្រើន​​បាន​ប្រយុទ្ធ​គ្នា​រវាង​ក្រុម​ឧទ្ទាម​​ជន​ជាតិ​ភាគតិច​ជា​មួយ​កម្លាំង​យោធា​មីម៉ា។

យោង​តាម​សមាគម​ជំនួយ​អ្នក​ទោស​នយោបាយ (AAPP) បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ចន្ទ ទី​១៧ ខែ​ឧសភា ម្សិល​មិញ​នេះ មនុស្ស​ចំនួន​៨០២​នាក់​ត្រូវ​បាន​សម្លាប់។

AAPP បាន​និយាយ​ថា ៖«ចំនួន​នេះ​ត្រូវ​បាន​បញ្ជាក់​ដោយ​សមាគម​ជំនួយ​អ្នក​ទោស​នយោបាយ ប៉ុន្តែ​ចំនួន​អ្នក​ស្លាប់​ពិត​ប្រាកដ​ប្រហែល​ជា​ខ្ពស់​ជាង​នេះ»។

ក្រុម​សិទ្ធិ​មនុស្ស​នេះ​បាន​រៀប​រាប់​លំអិត​ពី​ការ​ស្លាប់​បន្ថែម​ទៀត​ រាប់​បញ្ចូល​ទាំង​នៅ​តំបន់​ប្រជុំ​ជន​​មួយ​ចំនួន​នៅ​រដ្ឋ Chin និង​​តំបន់​ប្រជុំ​ជន​មួយ​ចំនួន​នៃ​ទី​ក្រុង​ម៉ាន់ដាឡាយ និង​យ៉ាំងហ្គោន។​

កន្លង​មក របប​យោធា​មីយ៉ាន់ម៉ា​បាន​ជំទាស់​នឹង​ចំនួន​នៃ​ជន​ស៊ីវិល​ដែល​បាន​ស្លាប់ និង​និយាយ​ថា កម្លាំង​សន្តិសុខ​របស់​ខ្លួន​ជា​ច្រើន​នាក់​ក៏​ត្រូវ​បាន​សម្លាប់​កំឡុង​ពេល​ការ​បង្ក្រាប​លើ​បាតុកម្ម​ដែរ។

ក្រុម​សិទ្ធិ​មនុស្ស​បាន​និយាយ​ថា មនុស្ស​៤១២០​នាក់​បាន​កំពុង​ឃុំ​ខ្លួន​​នា​ពេល​បច្ចុប្បន្ន​ ក្នុង​នោះ​មាន​​២០​នាក់​ត្រូវ​បាន​កាត់​ទោស​​ប្រហារ​ជីវិត។

ការ​ប្រយុទ្ធ​គ្នា​ខ្លាំង​ក្លា​បំផុត​មួយ​ចំនួន​ចាប់​តាំង​ពី​រដ្ឋ​ប្រហារ​១​កុម្ភៈ​មក​បាន​លេច​ឡើង​​នា​​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ​នៅ​តំបន់​ Mindat ដែល​មាន​ចម្ងាយ​១០០​គីឡូម៉ែត្រ​ពី​ព្រំ​ដែន​ឥណ្ឌា​នៅ​រដ្ឋ Chin ខណៈ​កង​ទ័ព​បាន​ប្រយុទ្ធ​ជា​មួយ​កង​ជីវពល​តំបន់។

សាក្សី​បាន​និយាយ​ថា ប្រជា​ជន​រាប់​ពាន់​នាក់​នៅ​តំបន់​ខ្ពស់​រាប​​ភាគ​ខាង​លិច​ប្រទេស​មីយ៉ាន់ម៉ា​បាន​កំពុង​លាក់​ខ្លួន​នៅ​ក្នុង​ព្រៃ តាម​ភូមិ និង​ជ្រលង​ភ្នំ​កាល​ពី​ថ្ងៃ​ចន្ទ បន្ទាប់​ពី​រត់​គេច​ពី​ការ​វាយ​ប្រហារ​ដោយ​កម្លាំង​យោធា។

ច្បាប់​អជ្ញាសឹក​ត្រូវ​បាន​ប្រកាស​នៅ​តំបន់ Mindat កាល​ពី​សប្តាហ៍​មុន មុន​ពេល​កង​ទ័ព​បើក​ការ​វាយ​ប្រហារ ដោយ​បាញ់​កាំភ្លើង​ធំ និង​​ឧទ្ធម្ភាគ​ចក្រ​ប្រឆាំង​នឹងកង​​កម្លាំង​ការពារ Chinland។

អ្នក​ស្រុក​ជា​ច្រើន​បាន​និយាយ​ថា ពួក​គេ​ខ្វះ​អាហារ ហើយ​មនុស្ស​ប្រមាណ​ពី​៥​ពាន់​ទៅ​៨​ពាន់​នាក់​រត់​ចេញ​ពី​ Mindat។ ជា​មួយ​គ្នា​នេះ ផ្លូវ​ត្រូវ​បាន​បិទ ហើយ​កម្លាំង​ទ័ព​ត្រូវ​បាន​ដាក់​ពង្រាយ​តាម​ផ្លូវ​​ដើម​រារាំង​អ្នក​ស្រុក​វិល​ចូល​ភូមិ​វិញ។

ក្រុម​អ្នក​ការទូត​បាន​និយាយ​ថា មហា​សន្និបាត​អង្គការ​សហ​ប្រជា​ជាតិ​បោះ​ឆ្នោត​នៅ​ថ្ងៃ​អង្គារ​នេះ​ស្តីពី​«​សេចក្តី​ព្រាង​​ដំណោះ​ស្រាយ​ដើម្បី​អំពាវនាវ​សម្រាប់​ការ​ផ្អាក​ជា​បន្ទាន់​នូវ​ការ​ផ្គត់​ផ្គង់​ ការ​លក់ និង​ការ​ផ្ទេរ​ ​នូវ​អាវុធ​យុទ្ធភណ្ឌ​គ្រប់​ប្រភេទ​ ដោយ​ផ្ទាល់ និង​ប្រយោល​ ទៅ​​ឲ្យ​ប្រទេស​មីយ៉ាន់ម៉ា»។

សេចក្តី​ព្រាង​​​ដំណោះ​ស្រាយ​ក៏​បាន​អំពាវ​នាវ​​ដល់​យោធាមីយ៉ាន់​ម៉ា​បញ្ចប់​នូវ​ភាព​​អាសន្ន ឈប់​ប្រើ​ហិង្សា​លើ​បាតុករ​សន្តិវិធី និង​គោរព​​ឆន្ទៈ​​​ប្រជា​ជនដែល​បាន​បង្ហាញ​​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​មុន​៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទី មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

ព័ត៌មានជាតិ១២ នាទី មុន

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ យុត្តិធម៌​សម្រាប់​មន្ដ្រី​ស្អាតស្អំ មិន​អាច​កាត់​ថ្លៃ​បាន​ទេ

ព័ត៌មានអន្ដរជាតិ១៤ នាទី មុន

សិង្ហបុរី ប្រកាសថា ខ្លួននឹងស៊ើបអង្កេតករណីកប៉ាល់កុងតឺន័រ Dali បុកជាមួយស្ពាន Francis Scott Key

ព័ត៌មានជាតិ១ ម៉ោង មុន

លោក តាន់ ហ្សង់ហ្វ្រង់ស័រ៖ ដោះស្រាយបញ្ហាព្រំដែន ត្រូវការតែអ្នកជំនាញមុតស្រួច មិនត្រូវការអ្នកជាតិនិយម អ្នកនយោបាយឡើយ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អាមេរិក ដាក់ទណ្ឌកម្មក្រុមហ៊ុនជួរមុខ ចិន ដែលមានចិត្តចង់កម្ទេចហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២៤ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៧ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម