Connect with us

ព័ត៌មានជាតិ

​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​ឆ្លើយ​តប​ស្ត្រី​ម្នាក់ ដែល​ចោទ​ថា​ងូត​ទឹក​នៅ​មុខ​ផ្ទះមួយ​ភ្លែត​សោះ​មក​ផាក​លុយ​៥០ដុល្លារ

បានផុស

នៅ

ព្រះសីហនុ ៖ ឆ្លើយតប​ទៅ​នឹង​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Oun Leak ដែល​បាន​បង្ហោះ​ពាក់ព័ន្ធ​នឹង​ការផាកពិន័យ នា​ថ្ងៃ​សុក្រ ១០ កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រី​ស័ក ពស ២៥៦៤​ត្រូវ​នឹង​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារ​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បានឃើញ​គណនេយ្យ​ខាងលើ​បង្ហោះ​ថា “​សូម​ថ្នាក់ដឹកនាំ​ជួយ​មើល​ផង ត្រឹម​ក្មេង​ងូតទឹក​នៅមុខ​ផ្ទះ​មួយ​ភ្លែត​សោះ​មក​ផាក​លុយ​៥០​ដុលារ​ដែរ​មែន បើ​នៅ​ក្នុងផ្ទះ​ដាច់​ទឹក ហេតុ​អី​មិន​មាន​ការ​ព្រមាន លើក​ទី១ មកដល់​ភ្លាម​អត់​និយាយ​ណែនាំ​ទេ​ហា​ឡើង​ផាក​លុយ​តែម្តង សំខាន់​គាត់​អត់​ឲ្យ​ថតរូប​ផុស​ទេ បើ​គាត់​ធ្វើ​រឿង​ត្រូវ​ហេតុ​អី​ត្រូវ​ខ្លាច បងប្អូន​នៅ​កំពង់សោម​ប្រ​យ័​ត្ន​ទាំង​អស់​គ្នា​ណា ប្រហែស​តែ​៥នាទី​គាត់​មក​ស្ងាត់ៗ​“។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​សូម​ជម្រាប​ថា កាលពី​ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ​២០២១ វេលា​ម៉ោង ១៥និង០០​នាទី ​លោក​វរសេនីយ៍​ត្រី ផាត់ សោភ័ណ ជា​ប្រធាន​ក្រុម​ល្បាត​ចល័ត​ក្នុងភូមិ​សាស្ត្រ​សង្កាត់​លេខ​៤ ដែល​កំពុង​ដឹកនាំ​ក្រុម ចុះ​ល្បាត​និង រឹត​បន្តឹង​ការអនុវត្ត​វិធានការ​រដ្ឋបាល ក៏បាន​ឃើញ​ស្ត្រី​ម្នាក់ ក្មេង​តូច​ម្នាក់ និង​បុរស​ម្នាក់ នៅក្បែរ​គ្នា នៅ​ចំណុច​ផ្លូវ​អូរ​៣ កា​រ៉ា​សាំង​PTT ដោយ​ពុំមាន​ពាក់​ម៉ាស់​(​មិនមាន​ម៉ាស់​ជាប់​ខ្លួន​តែម្ដង​) ហើយ​ស្ត្រី​ខាង​លើ​ក៏បាន​ពរ​ក្មេង​គេច​ខ្លួន​បាត់​ដោយ​ពុំ​ស្ដាប់​ការណែនាំ នៅ​សល់​តែ​បុរស​ម្នាក់​ជនជាតិ​ចិន ក្រុមការងារ​ក៏បាន​ឲ្យ​ម៉ាស់​គាត់ និង​ធ្វើ​ការណែនាំ​គាត់​ឲ្យ​ពាក់​ម៉ាស់ រួច​ពន្យល់​ឲ្យ​យល់ដឹង​ពី​ការ​ផាកពិន័យ គាត់​ក៏​ព្រម​ទទួលស្គាល់​កំហុស និង​យល់ព្រម​បង់ពិន័យ។

ដោយឡែក ស្ត្រី​ម្នាក់​ខាងលើ​នោះ ដែល​រត់​គេច​ខ្លួន​ចូល​ទៅ​ក្នុង​អគារ​ស្នាក់នៅ​មិន​ព្រម​ចេញ​មក​ស្ដាប់​ការណែនាំ​របស់​សមត្ថកិច្ច​ទេ លុះ​ប្រហែលជា​កន្លះ​ម៉ោង​ក្រោយ​ដោយមាន​មិត្ត​របស់​គាត់​ទៅ​ហៅ​គាត់​ទើប​គាត់​ព្រម​ចេញ​មក ស្ដាប់​ការណែនាំ​របស់​សមត្ថកិច្ច និង​បាន​យល់ព្រម​ដោយ​ស្ម័គ្រចិត្ត​ក្នុង​ការ​បង់​ពិន័យ ចំពោះ​កំហុសឆ្គង​របស់​ខ្លួន​ក្នុង​ការមិន​គោរព​ទៅ​នឹង​វិធានការ​រដ្ឋបាល​៕

ប្រភព ៖ ផ្សព្វផ្សាយអប់រំ ស្នងការ​ដ្ឋាននគរបាលខេត្តព្រះសីហនុ

កែសម្រួលដោយ ៖ នាគព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៧ នាទីutes មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

Sokha Hotels

ព័ត៌មានពេញនិយម