ព័ត៌មានជាតិ
ជនសង្ស័យ៦នាក់លួចគាស់ផ្ទះ គេចខ្លួនបានមួយថ្ងៃត្រូវសមត្ថកិច្ចក្របួចជាប់
ភ្នំបេញ ៖ ជនសង្ស័យចំនួន៦នាក់ ជាមុខសញ្ញាចាស់ដើរគាស់ផ្ទះប្រជាពលរដ្ឋលួចទ្រព្យសម្បត្តិមានតម្លៃត្រូវបានសមត្ថកិច្ចឆ្មក់បង្ក្រាបនិងឃាត់ខ្លួន កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ខណៈពួកគេកំពុងប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀន នៅក្នុងផ្ទះមួយកន្លែង ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យដែលឃាត់ខ្លួនទី១ឈ្មោះសិន ណេង ភេទប្រុសអាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់ ទី២ ឈ្មោះសុខ រដ្ឋា ភេទប្រុសអាយុ២៥ ឆ្នាំ មុខរបរកម្មករសំណង់ ទី៣ឈ្មោះវ៉ាន់ រ៉ាវី ភេទប្រុសអាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ ទី៤ឈ្មោះប៉ុនថេត ភេទប្រុសអាយុ២៣ ឆ្នាំ មុខរបរកម្មករសំណង់ ទី៥ឈ្មោះ ទូច វ៉ានី ភេទប្រុសអាយុ២៩ឆ្នាំ និងទី៦ជាបងធំគេឈ្មោះ អាកៃ អាយុ៣០ឆ្នាំ នាក់ទាំងអស់គ្នាស្នាក់នៅកន្លែងឃាត់ខ្លួនខាងលើ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើជាមុខសញ្ញាចាស់ដែលកម្លាំងតាមដាននិងស្រាវជ្រាវអស់រយៈពេលជាយូរមកហើយ។ នៅយប់ឈានចូលថ្ងៃទី២៣ ខែឧសភា ជនសង្ស័យខាងលើឈ្មោះកៃ និងឈ្មោះសុខរដ្ឋា ធ្លាប់គាស់ផ្ទះប្រជាពលរដ្ឋនៅផ្សារជម្ពូវ័នលួចសម្ភារៈគិតជាទឹកប្រាស់ ជាង៣ពាន់ដុល្លារ ហើយគេចខ្លួនបាត់អស់។ បន្ទាប់មកទើបជនសង្ស័យដោយពិនិត្យតាមកាមេរ៉ាសុវត្ថិភាព ឃើញភិនភាគច្បាស់ក៏ទៅដាក់ពាក្យបណ្តឹងនៅរដ្ឋបាលនគរបាលចោមចៅទី១ ដោយសារប៉ុស្តិ៍ចោមចៅទី៣ជាប់ធ្វើចត្តាឡីស័ក។

សមត្ថកិច្ចបានបន្តថា លុះមកដល់ថ្ងៃកើតហេតុមានបងប្អូនប្រជាពលរដ្ឋបានរាយការណ៍ថាផ្ទះខាងលើមានមនុស្សប្រុសចេញចូលខុសពីធម្មតាសង្ស័យប្រើប្រាស់ថ្នាំញៀន ទើបកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ បើកប្រតិបត្តិការចុះបង្ក្រាបជាក់ស្តែងឃើញជនសង្ស័យកំពុងប្រើប្រាស់ថ្នាំញៀនទើបធ្វើការឃាត់ខ្លួនយកទៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យតែម្តង៕
ដោយ ៖ សុខា



-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស