ជីវិតកម្សាន្ដ
ហេតុអ្វី Jun Ji-hyun អាចក្ដោបតំណែងជាតារាស្រីជួរមុខរបស់កូរ៉េខាងត្បូង?
Jun Ji-hyun ជាតារាសម្ដែងស្រីល្បីល្បាញបំផុតប្រចាំកូរ៉េខាងត្បូង។ កេរ្តិ៍ឈ្មោះរបស់នាងផ្តើមសុះសាយតាំងពីឆ្នាំ ២០០១ ជាមួយខ្សែភាពយន្តភាគរឿង My Sassy Girl និង ខ្សែភាពយន្តខ្នាតធំផ្សេងទៀតជាបន្តបន្ទាប់។

ផ្អែកលើទិន្នន័យដែលប្រមូលបានដោយ The Toplists តួឯកស្រីរឿង សង្សារខ្ញុំជាមនុស្សភពផ្កាយ ស៊ីថ្លៃ ៨៤,០០០ ដុល្លារអាមេរិកក្នុងមួយភាគ និងជាមធ្យម ១, ៦០០,០០០ ដុល្លារក្នុងមួយរឿងភាគពេញ។
តាមការអះអាង The Toplists ឃើញថា Jun Ji-hyun កើបចំណូលបានមិនតិចទេ ក្នុងអាជីពជាតារាសម្ដែងរបស់ខ្លួនរយៈពេល ២០ ឆ្នាំកន្លងមក។
តើតារាស្រីជួរមុខកូរ៉េខាងត្បូងរូបនេះរកប្រាក់បានរាប់លានតាមរបៀបណា?
តួឯករឿង Legend of the Blue Sea បានចាប់ផ្តើមអាជីពសិល្បៈដំបូងជាតារាម៉ូឌែល ដោយមានមិត្តភក្តិណែនាំទៅថតរូបឲ្យគេ។ នាងបង្ហាញខ្លួនលើកទីមួយនៅលើគម្របទស្សនាវដ្តី Ecole។

ក្នុងឆ្នាំ ២០០១ ម៉ូឌែលរូបនេះមានភាពលេចធ្លោក្នុងឆាកអន្តរជាតិ ដោយបានដើរតួឯកក្នុងរឿង My Sassy Girl ជាខ្សែភាពយន្តកូរ៉េដែលរកចំណូលបានខ្ពស់បំផុតមិនធ្លាប់មាន។
Ji-hyun ត្រូវបានក្រុមហ៊ុនហូលីវូដហៅថតរឿង Blood: The Last Vampire ដែលបានបង្កើតប្រវត្តិសាស្ត្រជាតារាស្រីកូរ៉េដំបូងគេលេចមុខលើទំព័រទស្សនាវដ្ដីអាមេរិក US Vugue ។ ក្រោយពីវិលត្រឡប់ទៅប្រទេសកូរ៉េវិញ នាងទទួលសម្តែងនៅក្នុង រឿង The Thieves ដែលជាខ្សែភាពយន្តរកចំណូលបានខ្ពស់បំផុតរបស់ប្រទេស ដោយរកបាន ៨៦ លានដុល្លារអាមេរិកនៅ Box Office។

ក្រោយពីសម្ដែងក្នុងខ្សែភាពយន្តនិងបង្ហាញខ្លួនផ្សាយពាណិជ្ជកម្មអស់រយៈពេល ៦ ឆ្នាំ Ji-hyun ចាប់ផ្តើមវិនិយោគប្រាក់ចំណូលក្នុងវិស័យអចលនទ្រព្យ។ យោងតាម Soompi បានឲ្យដឹងថា នាងបានទិញអាគារកំពស់ ៥ ជាន់តម្លៃ ៧.១ លានដុល្លារអាមេរិកនៅទីក្រុងសេអ៊ូល កាលពីខែតុលា ឆ្នាំ ២០០៧ ។ នាងបន្តការវិនិយោគលើអចលនទ្រព្យជាហូរហែ។ នៅខែមេសា ឆ្នាំ ២០១៣ តារាស្រីរូបនេះបានទិញអគារ ២ ជាន់ដែលមានតម្លៃ ៤.៨ លានដុល្លារ។
នៅខែកុម្ភៈ ឆ្នាំ ២០១៤ តារាបង្ហាញម៉ូដរូបនេះ បង្ហាញខ្លួនជាម្ចាស់អគារមួយមានតម្លៃទីផ្សារ ១៤ លានដុល្លារអាមេរិក។ ៤ ខែក្រោយ នាងបានទិញអគារមួយទៀតតម្លៃ ៦.២ លានដុល្លារ។ មកដល់ខែឧសភា ឆ្នាំ ២០១៥ Ji-hyun បានទិញអគារកម្ពស់ ២ ជាន់បន្ថែមក្នុងតម្លៃ ៣.៦ លានដុល្លារអាមេរិក។

នៅចុងឆ្នាំ ២០១៦ ភាពយន្តភាគ The Legend of the Blue Sea ទទួលបានជោគជ័យ ជាហេតុធ្វើឲ្យតួឯករឿងនេះបន្ថែមទ្រព្យសម្បត្តិមួយកម្រិតទៀត។ ប្រភពពី Soompi បានរាយការណ៍ថា នាងបានថតពាណិជ្ជកម្មចំនួន ១៤ ដោយរកចំណូលបាន ១១.៩ លានដុល្លារ។ នាងស៊ីថ្លៃមួយពាណិជ្ជកម្ម ៨៥២,០០០ ដុល្លារនិង ៨៥,២០០ ដុល្លារក្នុងមួយភាគនៃរឿងពេញ។
ក្រោយមក នៅក្នុងឆ្នាំ ២០១៧ Jun Ji-hyun បានធ្វើការវិនិយោគខ្ពស់បំផុតក្នុងតម្លៃ ២៨.៥ លានដុល្លារដោយបង់ជាសាច់ប្រាក់សុទ្ធ ធ្វើឲ្យនាងចំណេញវិញកប់ក្ដោឯណោះ។

ត្បិតតែតារាស្រីវ័យ ៣៨ ឆ្នាំរូបនេះ រកស៊ីវិស័យអចលនទ្រព្យមមាញឹកក៏ដោយ នាងក៏បានបរិច្ចាគប្រាក់ដល់សប្បុរសធម៌ផងដែរ។ ក្នុងខែមិថុនាឆ្នាំ ២០១៥ Ji-hyun បានបរិច្ចាគថវិកាចំនួន ៤៤២,៨៣០ ដុល្លារអាមេរិកដល់កុមារដែលកំព្រាឪពុក និងបានបរិច្ចាគអាហារថ្ងៃត្រង់ចំនួន ៥០០ ប្រអប់ដល់គ្រួសារក្រីក្រថែមទៀត។ នៅអំឡុងផ្ទុះវីរុសកូវីដ១៩ កាលពីដើមឆ្នាំ ២០២០ នាងបរិច្ចាគប្រាក់ ៨៤,០០០ ដុល្លារអាមេរិកជូនអ្នកជំងឺ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ SCMP
ចុចអាន៖ Angelababy ចែករំលែកបទពិសោធន៍តស៊ូស្វិតស្វាញចេញរកប្រាក់តាំងពីអាយុ ១៥ ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


