Connect with us

ព័ត៌មានអន្ដរជាតិ

ប្រមុខសិទ្ធិមនុស្ស UN ចាត់ទុកការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ជាឧក្រិដ្ឋកម្មសង្គ្រាម

បានផុស

នៅ

ប្រមុខសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) លោកស្រី Michelle Bachelet បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការវាយប្រហារដ៏សាហាវឃោរឃៅ របស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សា អាចចាត់ទុកជា ឧក្រិដ្ឋកម្មសង្គ្រាម ប្រសិនបើរកឃើញថា មិនមានភាពសមាមាត្រគ្នា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Bachelet ដែលបានបើកសម័យប្រជុំពិសេស របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN បាននិយាយថា លោកស្រីមិនបានឃើញភស្តុតាងណាមួយបង្ហាញថា អគារស៊ីវិលនៅតំបន់ហ្គាហ្សា ដែលរងការវាយប្រហារតាមអាកាសដោយអ៊ីស្រាអែល ត្រូវបានប្រើប្រាស់សម្រាប់គោលបំណងយោធានោះទេ ។

លោកស្រីបានប្រាប់វេទិកាក្រុងហ្សឺណែវ ដែលមានសមាជិក ៤៧ នាក់ថា “ប្រសិនបើរកឃើញថា មិនមានសមាមាត្រស្មើគ្នា ការវាយប្រហារបែបនេះអាចជាឧក្រិដ្ឋកម្មសង្គ្រាម” ។

លោកស្រីក៏បានទទូចដល់ មេដឹកនាំឥស្លាមហាម៉ាសនៅតំបន់ហ្គាហ្សា ឲ្យចៀសវាងការបាញ់គ្រាប់រ៉ុកកែត ទៅលើអ៊ីស្រាអែលវិញផងដែរ ។

យោងតាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ២៥៤ នាក់ក្នុងនោះមានកុមារ ៦៦ នាក់ ត្រូវបានសម្លាប់នៅតំបន់ហ្គាហ្សា ដោយសារការវាយប្រហារតាមអាកាស របស់អ៊ីស្រាអែលលើទឹកដីប៉ាឡេស្ទីន រយៈពេល ១១ ថ្ងៃ ។

ចំណែកអាជ្ញាធរអ៊ីស្រាអែល បាននិយាយថា យ៉ាងហោចណាស់មនុស្ស ១២ នាក់ក្នុងនោះមានកុមារ ២ នាក់ ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ីស្រាអែល ដោយការវាយប្រហារដោយគ្រាប់រ៉ុកកែត ដែលបាញ់ដោយក្រុមហាម៉ាស និងក្រុមប្រដាប់អាវុធផ្សេងទៀត ដែលមានមូលដ្ឋាននៅតំបន់ហ្គាហ្សា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ REUTERS

ចុចអាន ៖ មេដឹកនាំក្រុម ហាម៉ាស ថា នឹងមិនប៉ះជំនួយអន្តរជាតិសូម្បីមួយសេន សម្រាប់ការកសាងតំបន់ហ្គាហ្សាឡើងវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម