ព័ត៌មានអន្ដរជាតិ
អាមេរិក ប្តេជ្ញាជួយ ឥណ្ឌា យកឈ្នះកូវីដ
រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Antony Blinken បាននិយាយកាលពីថ្ងៃសុក្រទី២៨ខែឧសភាថា សហរដ្ឋអាមេរិកនិងឥណ្ឌាបានរួបរួមគ្នា ក្នុងការព្យាយាមដោះស្រាយការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយទីក្រុងវ៉ាស៊ីនតោន ចង់បញ្ជាក់ថា ខ្លួននឹងចាត់វិធានការដើម្បីជួយដល់ប្រទេសឥណ្ឌាដែលកំពុងវិបត្តិជំងឺឆ្លងធ្ងន់ធ្ងរ។

រដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌាលោក Subrahmanyam Jaishankar បានប្រាប់អ្នកយកព័ត៌មាន ពេលកំពុងឈរជាមួយលោក Blinken នៅឯក្រសួងការបរទេសអាមេរិកថា ប្រទេសឥណ្ឌា សូមថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក ដែលបានគាំទ្រយ៉ាងខ្លាំងនិងមានសាមគ្គីភាព។

ស្របពេលជាមួយគ្នានោះ លោក Blinken បានថ្លែងថា “នៅថ្ងៃដំបូងនៃវិបត្តិកូវីដ-១៩ ប្រទេសឥណ្ឌាបានស្ថិតនៅទីនោះសម្រាប់សហរដ្ឋអាមេរិក ជាអ្វីដែលយើងមិនដែលភ្លេចឡើយ។ ហើយឥឡូវនេះ យើងចង់ធ្វើឲ្យប្រាកដថា យើងក៏នៅទីនោះសម្រាប់ប្រទេសឥណ្ឌាដែរ”។
ភាពជាដៃគូរវាងសហរដ្ឋអាមេរិកនិងឥណ្ឌាគឺសំខាន់ខ្លាំង និងមាន ផលិតភាពកាន់តែខ្លាំងឡើង។

ក្នុងខែនេះ ឥណ្ឌាដែលជាប្រទេសមានប្រជាជនច្រើនជាងគេលំដាប់ទី ២ លើពិភពលោក បានកត់ត្រាចំនួនអ្នកស្លាប់ដោយសារកូវីដ ខ្ពស់បំផុតចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងក្នុងរយៈពេលជាងមួយឆ្នាំមកហើយ។
មានតែប្រមាណ ៣ ភាគរយប៉ុណ្ណោះនៃប្រជាជនឥណ្ឌាទាំង ១.៣ ពាន់លាននាក់ ដែលបានទទួលការចាក់វ៉ាក់សាំងពេញលេញ ដែលនេះជាអត្រាទាបបំផុតក្នុងចំណោមប្រទេសទាំង ១០ ដែលមានករណីជំងឺច្រើនបំផុត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ករណីឆ្លងកូវីដប្រចាំថ្ងៃនៅ ឥណ្ឌា ធ្លាក់ចុះទាបបំផុត ក្នុងរយៈពេលជាងមួយខែ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


