ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson រៀបការស្ងាត់ៗ
នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានរៀបការជាមួយគូដណ្តឹង នាង Carrie Symonds ក្នុងពិធីសម្ងាត់មួយនៅឯព្រះវិហារ Westminster។

យោងតាមសារព័ត៌មានជាច្រើនបានចុះផ្សាយថា ពិធីរៀបអាពាហ៍ពិពាហ៍នេះ ត្រូវបានធ្វើឡើងនៅចំពោះមុខមិត្តភក្តិនិងក្រុមគ្រួសារ កាលពីថ្ងៃសៅរ៍។

ត្បិតថាលេចធ្លាយដំណឹងអាពាហ៍ពិពាហ៍របស់មេដឹនាំរូបនេះក៏ដោយ តែវិមាន Downing Street បានបដិសេធធ្វើអត្ថាធិប្បាយអំពីរឿងនេះ។

ទោះួ៉ាងណា កាសែត Mail on Sunday បានរាយការណ៍ថា មានភ្ញៀវត្រឹមតែ ៣០ នាក់ប៉ុណ្ណោះ ត្រូវបានអញ្ជើញឲ្យចូលរួមនៅក្នុងពិធីនេះ ព្រោះចំនួនអ្នកចូលរួមត្រូវបានកំណត់ ក្រោមវិធានការរឹតត្បិតជំងឺកូវីដ-១៩ នៅក្នុងប្រទេសអង់គ្លេស៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ BBC
ចុចអាន៖ យន្តហោះឥណ្ឌាឆ្ពោះទៅអាមេរិក ត្រូវបង្ខំចិត្តបកក្រោយវិញ ព្រោះកើតរឿងមួយអ្នកដំណើរផ្អើលឆោឡោ (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


