Connect with us

ព័ត៌មានជាតិ

ព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រះរាជទានថវិកាចំនួន៤០០០ ដុល្លារ និងម៉ាស៣០០០ ដល់សហគមន៍ខ្មែរកម្ពុជាក្រោម

បានផុស

នៅ

លោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោមបានប្រាប់កម្ពុជាថ្មីឲ្យដឹងថា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ ខាងមុខ ជាខួប ៧២ ឆ្នាំ នៃទិវាដែលបារាំងផ្ទេរទឹកដីកម្ពុជាក្រោមឲ្យវៀតណាមត្រួតត្រា (៤ មិថុនា ១៩៤៩-៤ មិថុនា ២០២១) ដែលក្នុងពិធីនេះដែរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ បានផ្តល់ថិវកាចំនួន ៣០០០ ដុល្លារសហរដ្ឋអាមេរិក និងម៉ាសចំនួន ៣០០០ និងព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានប្រទានថវិកាចំនួន ១០០០ ដុល្លារផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក ថាច់ សេដ្ឋា កម្មវិធីរំលឹកខួបបាត់បង់ទឹកដីកម្ពុជាក្រោម ដែលតែងតែធ្វើឡើងនៅថ្ងៃទី០៤ ខែមិថុនា ជារៀងរាល់ឆ្នាំនោះ នឹងត្រូវលើកទៅធ្វើនៅថ្ងៃទី២៦ ខែមិថុនា វិញ ហើយបង្វែរពីកម្មវិធីរាប់បាតព្រះសង្ឃ ១៩៤៩ អង្គ ទៅជាការចែកជាជំនួយដល់ប្រជាពលរដ្ឋចំនួន ១៩៤៩ គ្រួសារជំនួសវិញ។ លោកបញ្ជាក់ថា ការបង្វែរពីកម្មវិធីនេះ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលមិនអាចជួបជុំគ្នារៀបចំកម្មវិធីបាន។ ម្យ៉ាងដោយសារតំបន់មួយចំនួនត្រូវបានបិទខ្ទប់ និងដាក់ជាតំបន់ក្រហមជាដើម ធ្វើឲ្យប្រជាពលរដ្ឋជួបប្រទះនូវការលំបាក ជាពិសេសខ្វះខាតស្បៀងអាហារ។  

លោក ថាច់ សេដ្ឋា អះអាងថា បើដល់ពេលនោះ ការរីករាលដាលជំងឺកូវីដ-១៩ បានថយចុះ ហើយអាជ្ញាធរអនុញ្ញាតឲ្យជួបជុំគ្នាបាននោះ យើងនឹងជួបប្រជុំគ្នា ហើយបើជួបមិនបានទេ នឹងយកជំនួយចែកជូនទៅតាមតំបន់ដែលប្រឈមដូចជាតំបន់ក្រហម ឬតំបន់រាំងខ្ទប់ជាដើម។

សូមបញ្ជាក់ថា អំណោយរបស់សម្តេចម៉ែ និងព្រះមហាក្សត្រ ត្រូវបានលោក កង សេរីសោភ័ណ អនុរដ្ឋលេខាធិការក្រសួងព្រះបរមរាជរាំង និងលោក ឡាច សុភាព ប្រធានពិធីការ និងសហការី បាននាំយកទៅផ្តល់ជូនសហគមន៍ខ្មែរកម្ពុជាក្រោម កាលពីព្រឹកថ្ងៃ ទី២៦ ខែឧសភា គ.ស.២០២១៕

អត្ថបទ៖ កោះកែវ

ចុចអាន៖ តំណាង WHO អះអាងថា ស្ថានភាពកូវីដ១៩នៅកម្ពុជាមានសភាពធ្ងន់ធ្ងរនៅឡើយ

ចុចអាន៖ អ្នកដំណើរចាក់វ៉ាក់សាំងរួចហើយចូលមកកម្ពុជានៅតែតម្រូវឱ្យធ្វើតេស្តនិងចត្តាឡីស័ក​១៤ថ្ងៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ការងារ ៖ ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព​ដោយស្ម័គ្រចិត្ត ជួយរក្សាលំនឹងប្រាក់ចំណូលក្នុងគ្រួសារកាន់តែប្រសើរ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រៀបការរួចមិនប៉ុន្មានថ្ងៃ បុរស​ ឥណ្ឌូណេស៊ី​ ម្នាក់ទើបដឹងថា ប្រពន្ធ​គឺជាប្រុសតែងកាយស្រី

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ ស្នាមញញឹមកុមារជាស្នាមញញឹមមាតាបិតា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញទឹកចិត្តប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមចលនា ខ្មែរជួយខ្មែរ និងខ្មែរគាំទ្រកសិផលខ្មែរ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

Pre-Wedding លើកទី២លើនាវាប្រណិតរបស់កូនសេដ្ឋី ឥណ្ឌា អាចចាយប្រាក់សុទ្ធ ១៤៤ លានដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម