ព័ត៌មានអន្ដរជាតិ
អាមេរិក រកឃើញថ្នាំមួយប្រភេទ ជួយដល់ការព្យាបាលអ្នកជំងឺកូវីដ និងវីរុសបំប្លែងខ្លួន
ក្រុមអ្នកស្រាវជ្រាវអាមេរិកបានរកឃើញថ្នាំមួយប្រភេទ ដែលអាចជាជំនួយ ក្នុងការព្យាបាលអ្នកជំងឺកូវីដ-១៩ រួមទាំងវីរុស SARS-CoV-2 បំប្លែងខ្លួនផ្សេងៗផងដែរ។
ក្រុមអ្នកស្រាវជ្រាវដែលមានទំនាក់ទំនងជាមួយសកលវិទ្យាល័យ Pennsylvania បានរកឃើញថា ថ្នាំ diABZI មានប្រសិទ្ធភាពខ្ពស់ ក្នុងការការពាររោគសញ្ញាធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ក្នុងការធ្វើតេស្តជាមួយសត្វកណ្តុរដែលឆ្លងវីរុស SARS-CoV-2 បំប្លែងខ្លួនច្រើនប្រភេទ។
ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា វីរុស SARS-CoV-2 បានលាក់ខ្លួនដើម្បីចៀសវាង ការចាប់សញ្ញាដោយប្រូតេអ៊ីនដែលបញ្ចេញដោយកោសិកា។ លទ្ធផលនេះ ធ្វើឲ្យការឆ្លើយតបភាពស៊ាំមានភាពយឺតយ៉ាវ ដែលអនុញ្ញាតឲ្យមេរោគ ឆ្លងចូលផ្លូវដង្ហើមបាន។

ក្រុមអ្នកស្រាវជ្រាវ បានស្វែងរកមើលប្រព័ន្ធភាពស៊ាំបន្ថែមទៀត។ ពួកគេបានក្រឡេកមើលទៅថ្នាំ diABZI ដែលជាថ្នាំម្យ៉ាង បញ្ចេញរំញោច ធ្វើឲ្យប្រូតេអ៊ីនបង្ហាញសញ្ញាប្រាប់ពេលមានមេរោគចូលនៅក្នុងខ្លួន។
សត្វកណ្តុរមានផ្ទុកជំងឺកូវីដ-១៩ចំនួន១២៩ក្បាល ត្រូវបានគេព្យាបាលជាមួយថ្នាំ diABZI។ នៅពេលប្រៀបធៀបជាមួយក្រុមផ្សេង សត្វកណ្តុរដែលត្រូវបានព្យាបាលដោយថ្នាំនេះ ត្រូវបានគេមើលឃើញថាមានការសម្រកទម្ងន់តិច និងផ្ទុកវីរុសទាប។

ទោះបីជាយ៉ាងណាក៏ដោយ ថ្នាំ DiABZI មិនទាន់ត្រូវបានអនុម័តដោយរដ្ឋបាលចំណីអាហារនិងឪសថអាមេរិក ឬភ្នាក់ងារសុខភាពកាណាដានៅឡើយទេ ប៉ុន្តែក្រុមអ្នកវិទ្យាសាស្រ្តនិយាយថា ថ្នាំនេះអាចមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសផ្លូវដង្ហើមជាច្រើនប្រភេទ ដូចជាជំងឺផ្តាសាយធម្មតានិងវីរុសគ្រុនផ្តាសាយបក្សីផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CTV News
ចុចអាន៖ វីរុសបំប្លែងខ្លួន៧ប្រភេទ កំពុងវាយប្រហារវៀតណាម ក្នុងនោះមាន១ប្រភេទជា វីរុសកូនកាត់ដ៏សាហាវ ឆ្លងតាមខ្យល់
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៦ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


