ព័ត៌មានអន្ដរជាតិ
ជប៉ុន ពិចារណាឲ្យអ្នកគាំទ្រក្នុងប្រទេសចូលទស្សនាការប្រកួតកីឡាអូឡាំពិក តែហាមស្រែកអបអរសាទរ
កាសែតជប៉ុន Yomiuri Shimbun បានរាយការណ៍ថា រដ្ឋាភិបាលជប៉ុនកំពុងពិចារណា អនុញ្ញាតឲ្យអ្នកគាំទ្រជប៉ុន ចូលរួមទស្សនាព្រឹត្តិការណ៍អូឡាំពិក និងប៉ារ៉ាឡាំពិក ប្រសិនបើពួកគេផ្តល់ភស្តុតាងនៃការចាក់វ៉ាក់សាំង ឬលទ្ធផលតេស្តអវិជ្ជមានជំងឺកូវីដ ១៩ ។
ការធ្វើតេស្តរកជំងឺកូវីដ ១៩ នឹងត្រូវធ្វើ មិនឲ្យលឿនជាងមួយសប្តាហ៍នោះទេ មុនពេលចូលរួមទស្សនាព្រឹត្តិការណ៍អូឡាំពិក ។ អ្នកគាំទ្រមិនត្រូវបានអនុញ្ញាតឲ្យស្រែកអបអរសាទរនោះទេ ហើយតម្រូវឲ្យពាក់ម៉ាស់ និងពិនិត្យសីតុណ្ហភាព ។

កាសែត Yomiuri Shimbun បាននិយាយថា ការសម្រេចចិត្តចុងក្រោយ ស្តីពីថាតើត្រូវអនុញ្ញាតឲ្យអ្នកគាំទ្រជប៉ុន ចូលទស្សនានៅព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ នឹងត្រូវបានធ្វើឡើងនៅខែមិថុនា ឬក៏យ៉ាងណានោះទេ ។
ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅនៅទីក្រុងតូក្យូ ត្រូវបានគ្រោងទុកជាដំបូងនៅឆ្នាំ ២០២០ ប៉ុន្តែត្រូវបានពន្យារពេលនៅនិទាឃរដូវឆ្នាំមុន ដោយសារតែការរីករាលដាលនៃជំងឺឆ្លងកូវីដ ១៩ ។ ចំណែកការប្រកួតកីឡានៅរដូវក្ដៅឆ្នាំនេះវិញ នឹងធ្វើឡើងចាប់ពីថ្ងៃទី ២៣ ខែកក្កដា រហូតដល់ថ្ងៃទី ៨ ខែសីហា ។

ដោយសារតែជំងឺកូវីដ ១៩ រដ្ឋាភិបាលជប៉ុន បានសម្រេចរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកនៅទីក្រុងតូក្យូ ដោយគ្មានអ្នកទស្សនាបរទេសឡើយ ។
ទន្ទឹមនោះ ចំនួនប្រជាជនកាន់តែច្រើន ក៏បានអំពាវនាវឲ្យបន្តលុបចោល ការប្រកួតកីឡាអូឡាំពិកដោយសារការព្រួយបារម្ភពីការគំរាមកំហែង ដែលទាក់ទងនឹងជំងឺរាតត្បាត ដល់សុវត្ថិភាពសាធារណៈ និងភាពតានតឹងលើប្រព័ន្ធសុខាភិបាលរបស់ប្រទេស ដែលកំពុងប្រឈមនឹងការកើនឡើងនៃករណីឆ្លងថ្មី នៃជំងឺកូវីដ ១៩ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


