Connect with us

ព័ត៌មានអន្ដរជាតិ

អតីតមេដឹកនាំពិភពលោករាប់រយនាក់ ជំរុញឲ្យ G7 ផ្តល់វ៉ាក់សាំងដល់ប្រទេសក្រីក្រ ប្រឆាំងកូវីដ

បានផុស

នៅ

អតីតប្រធានាធិបតី នាយករដ្ឋមន្រ្តីនិងរដ្ឋមន្រ្តីក្រសួងការបរទេសរាប់រយនាក់ បានជំរុញឲ្យក្រុមប្រទេសអ្នកមាន (G7) ចំណាយប្រាក់ សម្រាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ទូទាំងពិភពលោក ដើម្បីជួយបញ្ឈប់មេរោគនេះពីការវិវត្ត។

មេដឹកនាំទាំងអស់ បានអំពាវនាវបែបនេះ មុនកិច្ចប្រជុំកំពូល G7 ក្នុងប្រទេសអង់គ្លេសដែលនឹងចាប់ផ្តើមនៅថ្ងៃសុក្រ នៅពេលដែលប្រធានាធិបតីអាមេរិកលោក Joe Biden នឹងជួបជាមួយមេដឹកនាំអង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី កាណាដានិងជប៉ុន។

នៅក្នុងលិខិតរបស់ពួកគេទៅកាន់ G7, អតីតមេដឹកនាំពិភពលោកបាននិយាយថា កិច្ចសហប្រតិបត្តិការពិភពលោកបានបរាជ័យក្នុងឆ្នាំ២០២០ ប៉ុន្តែថា ឆ្នាំ២០២១ អាចនឹងឈានទៅរកយុគសម័យថ្មីមួយ។

លិខិតនោះបាននិយាយថា “ការគាំទ្រពី G7 និង G20 ដែលធ្វើឲ្យវ៉ាក់សាំងអាចចូលទៅដល់បណ្តាប្រទេសដែលមានប្រាក់ចំណូលទាបនិងមធ្យម គឺមិនមែនជាសកម្មភាពសប្បុរសធម៌ទេ ប៉ុន្តែផ្ទុយទៅវិញគឺសម្រាប់ផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ប្រទេសនីមួយៗ”។

ក្នុងចំណោមហត្ថលេខីទាំងនោះ រួមមានអតីតនាយករដ្ឋមន្ត្រីអង់គ្លេសលោក Gordon Brown និងលោក Tony Blair, អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Ban-Ki Moon និងអតីតមេដឹកនាំអាហ្វ្រិកចំនួន ១៥ រូប។

ពួកគេនិយាយថា មេដឹកនាំ G7 និងមេដឹកនាំដទៃទៀត ដែលត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកិច្ចប្រជុំនេះ គួរតែធានាឲ្យបាននូវទឹកប្រាក់ប្រហែល ៣០ ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ រយៈពេលពីរឆ្នាំ ឆ្ពោះទៅរកការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតនៅទូទាំងពិភពលោក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ វៀតណាម រៃអង្គាសបានប្រាក់ ៣២៩ លានដុល្លារអាមេរិក យកទៅទិញវ៉ាក់សាំងកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា៦ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៩ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម