ព័ត៌មានអន្ដរជាតិ
វៀតណាម រៃអង្គាសបានប្រាក់ ៣២៩ លានដុល្លារអាមេរិក យកទៅទិញវ៉ាក់សាំងកូវីដ
មូលនិធិវ៉ាក់សាំងកូវីដ-១៩ជាតិវៀតណាម បានទទួលវិភាគទាននិងការសន្យាបរិច្ចាគប្រាក់ជាង ៧.៦ទ្រីលានដុង (៣២៩ លានដុល្លារអាមេរិក) ពីក្រុមហ៊ុននិងម្ចាស់ជំនួយផ្សេងទៀត ចាប់តាំងពីមូលនិធីនេះ ត្រូវបានបង្កើតឡើងកាលពីជិត ២សប្តាហ៍មុន។

គិតត្រឹមម៉ោង៨យប់ថ្ងៃសៅរ៍ មូលនិធិដែលគ្រប់គ្រងដោយក្រសួងហិរញ្ញវត្ថុមួយនេះ ប្រមូលបានប្រាក់ដល់ដៃចំនួន ១.០៣ ទ្រីលានដុង (៤៤.៦ លានដុល្លារ)។
រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក Ho Duc Phoc បានថ្លែងក្នុងពិធីបើកមូលនិធិវ៉ាក់សាំងនៅក្នុងទីក្រុងហាណូយ កាលពីយប់ថ្ងៃសៅរ៍ថា ក្រុមហ៊ុនធំៗមួយចំនួន បានសន្យាផ្តល់ប្រាក់ប្រមាណ ៦.៦ ទ្រីលានដុង (២៨៥ លានដុល្លារអាមេរិក)។
ថ្លែងក្នុងពិធីនេះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh និយាយថា មូលនិធិនេះមានគោលបំណងជួយប្រទេសវៀតណាម ទប់ទល់នឹងជំងឺរាតត្បាតក្នុងរយៈពេលវែង ស្របពេលប្រជាជនត្រូវការចាក់វ៉ាក់សាំងជារៀងរាល់ឆ្នាំ។
មូលនិធិនេះ នឹងប្រើសម្រាប់ការទិញវ៉ាក់សាំងកូវីដពីបរទេស និងសម្រាប់គាំទ្រដល់ការផលិតវ៉ាក់សាំងនៅវៀតណាម ឆ្ពោះទៅរកការសម្រេចគោលដៅនៃការចាក់ថ្នាំបង្ការឲ្យបាន ៧០ភាគរយនៃប្រជាជន ៩៨លាននាក់របស់ប្រទេសវៀតណាម៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ ហេតុផល២យ៉ាង ជប៉ុនត្រូវបង្ខំចិត្ត បោះចោលវ៉ាក់សាំងកូវីដជាង ៧,០០០ ដូស
-
សន្តិសុខសង្គម១៩ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


