ព័ត៌មានអន្ដរជាតិ
អាមេរិកស្នើជាថ្មី ឱ្យ EU និង G7 ដាក់ពន្ធចិន ឥណ្ឌា ចំពោះការទិញប្រេងរុស្ស៊ី
សហរដ្ឋអាមេរិកជាថ្មីម្ដងទៀត កាលពីថ្ងៃសុក្រ បានជំរុញឱ្យប្រទេសអភិវឌ្ឍទាំង៧ (G7) ដើរតាមគន្លងរបស់ខ្លួន ដោយដាក់ពន្ធលើប្រទេសចិន និងឥណ្ឌា ជំពោះការទិញប្រេងរុស្ស៊ី ដើម្បីជាគំនាបឱ្យមានការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ការទទូចជាថ្មីនេះ ធ្វើឡើងក្នុងកិច្ចប្រជុំតាមអនឡាញនៃបណ្ដារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនៃប្លុក G7 ដែលរួមមាន កាណាដា សហរដ្ឋអាមេរិក បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន សហភាពអឺរ៉ុប (EU) និងចក្រភពអង់គ្លេស។ ក្នុងកិច្ចប្រជុំនោះ ពួកគេបានពិភាក្សាអំពីការដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី និងលទ្ធភាពដាក់ពន្ធលើប្រទេសដែលពួកគេចាត់ទុកថា «បើកផ្លូវ» ឱ្យសង្រ្គាមឈ្លានពានអ៊ុយក្រែន។
សេចក្តីថ្លែងការណ៍រួមពីកិច្ចប្រជុំបាននិយាយថា ក្រុមរដ្ឋមន្ត្រីបានយល់ព្រមបង្កើនល្បឿនការពិភាក្សាដើម្បីប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលត្រូវបានបង្កក ដើម្បីផ្តល់មូលនិធិដល់វិស័យការពារជាតិអ៊ុយក្រែន និងបានពិភាក្សាអំពី «វិធានការសេដ្ឋកិច្ចដ៏ធំទូលាយ ដើម្បីបង្កើនសម្ពាធលើរុស្ស៊ី រួមទាំងការដាក់ទណ្ឌកម្ម និងវិធានការពាណិជ្ជកម្មបន្ថែមទៀត ដូចជាពន្ធគយ ជាដើម។
ជុំវិញបញ្ហានេះ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បានប្រាប់រដ្ឋមន្ត្រីហិរញ្ញវត្ថុក្នុងអំឡុងកិច្ចប្រជុំថា ពួកគេគួរតែចូលរួមជាមួយសហរដ្ឋអាមេរិកក្នុងការដំឡើងពន្ធលើប្រទេសដែលទិញប្រេងពីរុស្ស៊ី។ នេះបើតាមសេចក្ដីថ្លែងការណ៍ដាច់ដោយឡែករបស់លោក Bessent និងតំណាងពាណិជ្ជកម្មអាមេរិក Jamieson Greer ដែលចេញផ្សាយក្រោយកិច្ចប្រជុំ។
មន្រ្តីជាន់ខ្ពស់អាមេរិកទាំង២ បានបន្តថា មានកិច្ចកិច្ចប្រឹងប្រែងរួមគ្នាដើម្បីកាត់ផ្ដាច់ចំណូលយកទៅប្រើក្នុងសង្រ្គាមប៉ុណ្ណោះ ដែលអាចគ្រប់គ្រាន់ក្នុងការដាក់សម្ពាធសេដ្ឋកិច្ចរុស្ស៊ី ឱ្យបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។
នៅព្រឹកថ្ងៃសុក្រដដែល អ្នកនាំពាក្យរតនាគារសហរដ្ឋអាមេរិក បានអំពាវនាវឱ្យសម្ព័ន្ធមិត្ត G7 និង EU ដាក់ «ពន្ធដ៏មានន័យ» លើទំនិញពីចិន និងឥណ្ឌា ដើម្បីដាក់សម្ពាធឱ្យពួកគេបញ្ឈប់ការទិញប្រេងពីរុស្ស៊ី។
កន្លងមក លោក ត្រាំ បានអំពាវនាវឱ្យ EU បោះជំហានដូចអាមេរិក ក្រោយលោកបានបង្កើនពន្ធលើឥណ្ឌាដល់ ៥០ ភាគរយ ខណៈសង្រ្គាមពាណិជ្ជកម្មជាមួយចិននៅតែបន្តមិនទាន់ដោះស្រាយរួចរាល់៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


