ជីវិតកម្សាន្ដ
ក្រោយម្ចាស់ពានរង្វាន់Cambodian Got Talent ចេញវីដេអូឈឺចាប់ លោក គួច ខេវិន ពន្យល់ច្បាស់ៗជុំវិញរឿងរ៉ាវមួយចំនួន
ផលិតករកម្មវិធីទូរទស្សន៍ល្បីឈ្មោះលោក គួច ខេវិន បានចេញមុខបកស្រាយ និងលម្អិតនូវរឿងរ៉ាវមួយចំនួនស្ថិតក្នុងរង្វង់សិល្ប: ដែលកន្លងមកមិនត្រូវបានទស្សនិកជន ឬសិល្ប:ឯទៀតធ្លាប់ដឹងឡើយ។
ការចេញមុខមកពន្យល់ដោយមានខ្លឹមសារវែងអន្លាយពីសំណាក់លោក គួច ខេវិន នេះ គឺធ្វើឡើងស្របពេលដែលផ្ទុះនូវរឿងរ៉ាវខ្លះៗ របស់តារាចម្រៀងលោក យឿន ពិសីពិ ដែលជាម្ចាស់ពាននៃការប្រឡងកម្មវិធីCambodian Got Talent។
តាមរយ:ខ្លឹមសាររបស់លោក គួច ខេវិន បានលើកឡើងថា ផ្ញើចំពោះប្អូន យឿន ពិសី ជាទីស្រឡាញ់រាប់អាន តាមពិតទៅបងមានក្តីអាណិតអាសូរចំពោះប្អូនជាពន់ពេក បុន្តែប្អូនទំនងជាមិនបានស្វែងយល់ឲ្យច្បាស់ជាមុន អំពីពានរង្វាន់របស់ប្អូន មុននឹងប្អូនធ្វើការឡាយស្រែកទ្រហោយំនៅលើផេករបស់ប្អូន។ ប្អូនគឺជាជ័យលាភីនៃកម្មវិធីលំដាប់ពិភពលោកCambodian Got Talent ដែលជាកម្មវិធី ឬជាវេទិកាបង្ហាញសមត្ថភាព ទេពកោសល្យទូទៅ អ្នកដែលមានទេពកោសល្យលើសគេ នឹងអាចទទួលបានចំណាត់ថ្នាក់ជាជ័យលាភីតែប៉ុណ្ណោះ គឺវាមិនដូចកម្មវិធីThe Voice of Cambodiaនោះឡើយ ។
លោកថា TheVoice of Cambodia គឺគេសំដៅទៅលើសម្លេង កាយវិការ បូកផ្សំទៅលើរូបសម្បត្តិថែមទៀតផង។ បងធ្លាប់បានផលិតកម្មវិធីប្រកួតប្រជែងជាច្រើនរាប់ភ្លេច ដូច្នេះប្អូនត្រូវចាំថា ការប្រកួតប្រជែងគឺគ្រាន់តែជាវេទិការ ស្ទាបស្ទង់សមត្ថភាពរបស់ប្អូនតែប៉ុណ្ណោះ មិនមែនមានន័យថា បានទទួលជ័យលាភីហើយ ត្រូវអង្គុយហៃអើទេ វាគ្រាន់តែជាឱកាសចាប់ផ្តើមរបស់ប្អូន ហើយត្រូវបន្តហ្វឹកហាត់ដើម្បីលោតចូលទៅក្នុងទីផ្សារសេរីតែប៉ុណ្ណោះ។
លោក គួច ខេវិន បន្តថា ទូរទស្សន៍ គឺគ្រាន់តែជាកន្លែងផលិតកម្មវិធី និងផ្សព្វផ្សាយតែប៉ុណ្ណោះ អ្វីៗគឺត្រូវពឹងផ្អែកទៅលើអ្នកឧបត្ថម្ភកម្មវិធី(sponsore) ហេតុដូច្នេះឲ្យតែអ្នកឧបត្ថម្ភហាមាត់ថា ទៅលិចគឺលិច ថាទៅកើតគឺកើតហើយ ដល់តែអ៊ីចឹងទៅ អ្នកផលិត ឬអ្នកដឹកនាំកម្មវិធីនាបច្ចុប្បន្ន ប្រៀបដូចជាអាមោកអញ្ចឹងដែរ បើហ៊ានតែតមាត់ច្រើន គឺត្រូវគេធ្វើស៊ីជាក់ជាមិនខានឡើយ ដោយសារតែអ្នកឧបត្ថម្ភកម្មវិធីជាអ្នកបញ្ជាចង្កូតទទឹងទទែង ច្រង៉េងច្រង៉ាងយ៉ាងដូច្នេះ ទើបបានជាកម្មវិធីរបស់ទូរទស្សន៍ខ្លះ បានចំណាយលុយអស់រាប់ពាន់ រាប់ម៉ឺនដុល្លារ តែគ្មានអ្វីប្លែកវាដដែលៗ គ្មានអ្នកចាប់អារម្មណ៍ គ្មានអ្នកតាមដាន ឯចំនួនអ្នកមើលមិនស្មើទៅនឹងអ្នកឡាយលក់ឡេជេរបញ្ចោរគ្នាផង ឬក៏មិនស្មើនឹង សុខា ត្រូវគេទះកំផ្លៀងនោះឡើយ។
លោកនិយាយទៀតថា ហេតុនេះហើយមិនបាច់ឆ្ងល់ទេ Sponsorគឺជាក្មេងៗជំនាន់ក្រោយ សូម្បីតែវប្បធម៌ ប្រពៃណី ឬក៏គុណធម៌របស់ខ្មែរយើង ក៏ពួកគេមិនបានស្វែងយល់ផង ពេលខ្លះសូម្បីតែកម្មវិធីបុណ្យជាតិ ក៏ពួកSponsor សុំដកកម្មវិធីមិនព្រមធ្វើដែរ ដោយគិតថា គ្មានអ្នកណាមើលប៉ុន្តែបើ កម្មវិធីបុណ្យអន្តរជាតិគេវិញ គឺពួកSponsorsនឹងប្រជុំក្បាលគ្នាដណ្តើមធ្វើ ដូច្នេះកុំថាឡើយប្អូន សូម្បីតែលោក ណូយ វ៉ាន់ណេត ក៏ពួកក្មេងអស់ហ្នឹងមិនស្គាល់គាត់ផង។
លោក គួច ខេវិន បន្ថែមថា ពួកគេស្គាល់តែចំនួនអ្នកទស្សនា(Viewers)ឡើងKK ហើយគេគឺជាអ្នក ឧបត្ថម្ភនៃកម្មវិធី គឺគេអាចកុម្ម៉ង់ប្រធានកម្មវិធី និងT Vបាន បើមិនដូច្នេះទេ មិនធ្វើតាមអាចបាត់បង់Sponsorភ្លាមៗ៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ