ជីវិតកម្សាន្ដ
យឿន ពិសី ប្រកាសដំណឹងលែងលះជាមួយភរិយា យ៉ាងភ្ញាក់ផ្អើល
តារាចម្រៀង និងជាម្ចាស់ជ័យលាភីលេខ ១ ក្នុងកម្មវិធី Cambodia’s Got Talent រដូវកាលទី ១ លោក យឿន ពិសី បានធ្វើឲ្យមហាជន និងអ្នកគាំទ្រ មានការភ្ញាក់ផ្អើលគ្រប់គ្នា ខណៈសុខៗ ស្រាប់តែតារាវ័យក្មេងរូបនេះ ប្រកាសចែកផ្លូវជាមួយភរិយាដោយមិនដឹងមូលហេតុ។

គេនៅចាំបានថា តារាចម្រៀង និងជាម្ចាស់ពានរង្វាន់ Cambodia’s Got Talent លោក យឿន ពិសី និងភរិយា បានសម្រេចចូលរោងការតាមប្រពៃណី កាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២១ ដែលគិតមកទល់ពេលនេះ មានរយៈពេលប្រមាណជាង ៣ ឆ្នាំ ហើយ ខណៈអ្នកទាំងពីរ ក៏ទទួលបានចំណងដៃកូន ២ នាក់ ផងដែរ។

លោក យឿន ពិសី បានប្រកាសពីការបែកបាក់ឲ្យដឹងថា «ជម្រាបសួរ ពុកម៉ែបងប្អូន ខ្ញុំបាទ យឿន ពិសី សូមជម្រាបជូនពុកម៉ែបងប្អូនដែលជា Fan គាំទ្ររូបខ្ញុំបាទទាំងអស់ ឲ្យបានជ្រាបថា ចាប់ពីពេលនេះតទៅ ខ្ញុំបាទ សូមបញ្ចប់ជីវិតគ្រួសារដែលមានឈ្មោះជាប្ដី-ប្រពន្ធជាមួយភរិយាខ្ញុំ ចាប់ពីពេលនេះតទៅ ចំពោះហេតុផល ខ្ញុំសុំមិនបញ្ចេញបញ្ចូលអ្វីច្រើនទេ ព្រោះខ្ញុំមិនចង់បំពុលសង្គម»។

យឿន ពិសី និយាយបន្តថា លោកក៏មិនចង់ឲ្យសង្គមមួយនេះច្របូកច្របល់ដោយសាររឿងអស់ទាំងនេះទៀតដែរ ប៉ុន្តែសម្រាប់កូនៗ ទាំងពីររបស់លោក គឺលោកនឹងធានាចិញ្ចឹមពួកគាត់ និងផ្ដល់អាហារកិច្ចជូនគាត់ចាប់ពីពេលនេះតទៅរហូតដល់គាត់មានអាយុ ១៨ ឆ្នាំ សង្ឃឹមថាគ្រប់យ៉ាង នឹងរក្សាបាននូវសន្តិភាពផ្លូវចិត្តរៀងខ្លួន ដោយគ្មានការដាក់សម្ពាធ ឬ បិទសិទ្ធិ ឬ តាមរំខានពីភាគីណាមួយទៀតឡើយ។

តារាចម្រៀង យឿន ពិសី បានបញ្ជាក់បន្ថែមថា «ខ្លឹមសារដែលខ្ញុំបង្ហោះនៅថ្ងៃនេះ ខ្ញុំសុំស្ងប់ស្ងាត់ចាប់ពីពេលនេះតទៅ ចំពោះរឿងគ្រួសារជីវិតជាប្ដី-ប្រពន្ធមួយនេះ ខ្ញុំសុំមិនបកស្រាយអ្វីច្រើនទៀតទេ ខ្ញុំបាទក៏សូមអរគុណពុកម៉ែបងប្អូនដោយក្ដីគោរព»។ ដំណឹងនេះបានធ្វើឲ្យអ្នកគាំទ្រមួយចំនួនធំ មានការភ្ញាក់ផ្អើល ព្រោះកន្លងមកគេតែងឃើញប្តីប្រពន្ធអ្នកទាំងពីរមានភាពផ្អែមល្ហែម និងស្រលាញ់គ្នាណាស់៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


