ជីវិតកម្សាន្ដ
ប្រពន្ធជយលាភីលេខ ១ កម្មវិធី Cambodia’s Got Talent ឆ្លងទន្លេកូនស្រីទី២
តារាចម្រៀងវ័យក្មេងពិការភ្នែកនិងជាបេក្ខជ័យលាភីលេខ ១ នៅក្នុងកម្មវិធី Cambodia’s Got Talent រដូវកាលទី ១ លោក យឿន ពិសី បានបង្ហាញអារម្មណ៍រំភើបរីករាយជាខ្លាំង បន្ទាប់ពីទទួលបានចំណងដៃកូនស្រីទី ២ គួរឲ្យស្រលាញ់។

ដំណឹងដ៏រំភើបនេះត្រូវបានតារាចម្រៀងលោក យឿន ពិសី ចែករំលែកទៅកាន់មិត្តភក្តិនៅលើបណ្តាញសង្គមហ្វេសប៊ុកក្រោយពេលដែលភរិយារបស់ខ្លួនបានសម្រាល (ឆ្លងទន្លេ) កូនស្រីទី ២ ដោយសុវត្ថិភាពកាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៣ ម្សិលមិញ។ នេះជាកូនស្រីទី ២ បន្ទាប់ពីភរិយារបស់លោកបានសម្រាលកូនប្រុសដំបូងឈ្មោះ យឿន វីរ:បុត្រ កាលពីអំឡុងឆ្នាំ២០២១។

លោក យឿន ពិសី បានសម្តែងអារម្មណ៍ក្នុងនាមទឹក ចិត្តដែលស្រលាញចំពោះកូនថាលោកនិងភរិយាពិត ជាកក់ក្តៅខ្លាំងណាស់ចំពោះវត្តមានកូនស្រីជាទីស្រ លាញ់ចូលមកក្នុងគ្រួសារមួយនេះ។លោករៀបរាប់ថា “ប៉ានិងម៉ាក់សូមស្វាគមន៍វត្តមានរបស់កូនមកកាន់ពិ ភពលោកមួយនេះកូនស្រីពៅរបស់ខ្ញុំបាទមានឈ្មោះ
ពិសី ពេជ្រនារី “។តាមរយ:នេះគឺមានការចូលរួមអប អរសាទរគ្រប់គ្នាចំពោះ ពិសី និងភរិយា។
គួររម្លឹកថាតារាចម្រៀងនិងជាម្ចាស់ពានរង្វាន់Camb odia’s Got Talentរដូវកាលទី១លោក យឿន ពិសីនិងភរិយាគឺបានសម្រេចចូលរោងតាមប្រពៃណីកាលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ដែលគិតមកទល់ពេល នេះមានរយ:ពេលប្រមាណជាង២ឆ្នាំហើយ៕
អត្ថបទ៖ ចាន់រ៉ា
-
កីឡា១៨ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


