ជីវិតកម្សាន្ដ
យឿន ពិសី រកបានទ្រនំថ្មីផ្ដល់ភាពកក់ក្ដៅ
ទីបំផុត តារាចម្រៀងលោក យឿន ពិសី បានរកឃើញទ្រនំថ្មីក្នុងផលិតកម្មធំដើម្បីឈរឈ្មោះវិញហើយ បន្ទាប់ពីអវត្តមានក្លាយជាអ្នកចម្រៀងឯករាជ្យក្រៅផលិតកម្មមានរយៈពេលច្រើនឆ្នាំកន្លងមកនោះ។

លោក យឿន ពិសី បានបញ្ជាក់ថា បន្ទាប់ពីលោកអវត្តមានក្នុងផលិតកម្មមួយសន្ទុះ ពេលនេះបានរកឃើញទ្រនំផលិតកម្មធំដើម្បីផ្ញើខ្លួនវិញហើយ ពិសេសការចេញបទចម្រៀងបម្រើអារម្មណ៍អ្នកគាំទ្រតាមការទន្ទឹងរង់ចាំ។ យឿន ពិសី និយាយថា លោកពិតជាមានសេចក្ដីរំភើបរីករាយក្នុងជីវិតខ្លាំងណាស់ ដែលបានទទួលនូវឱកាសមួយនេះ។

តារាចម្រៀងរូបនេះ បន្តថា «ខ្ញុំបាទ យឿន ពិសី សុំថ្លែងអំណរអរគុណជាខ្លាំងដល់ផលិតកម្ម Galaxy ដែលបានផ្ដល់ឱកាសជូនដល់រូបខ្ញុំបានចូលរួមរស់ជាមួយក្រុមគ្រួសារដ៏សែនកក់ក្ដៅមួយនេះ ខ្ញុំបាទ សូមគោរពអរគុណ និងដឹងគុណយ៉ាងខ្លាំងដល់អ្នកឧកញ៉ាដែលបានផ្ដល់ឱកាសដ៏មានតម្លៃមួយនេះជូនដល់រូបខ្ញុំ ជាពិសេសខ្ញុំបាទក៏សូមគោរពអរគុណបង ខេង គុយលី ដែលបងតែងតែជួយជ្រោមជ្រែងដល់រូបប្អូន ដែលធ្វើឲ្យប្អូនមានថ្ងៃនេះ»។

ជាមួយគ្នានេះ យឿន ពិសី ក៏គោរពអរគុណ និងដឹងគុណយ៉ាងក្រៃលែងជូនចំពោះអ្នកគាំទ្រទាំងអស់ ដែលបានគាំទ្រ និងស្រឡាញ់ដល់លោកកន្លងមក។

គួរបញ្ជាក់ថា យឿន ពិសី គឺជាបេក្ខជនជ័យលាភីលេខ ១ នៅក្នុងកម្មវិធី Cambodia’s Got Talent រដូវកាលទី ១ ដែលទទួលបានការគាំទ្រច្រើនពីមហាជន។ ហើយកន្លងមក លោក យឿន ពិសី ក៏ជាតារាចម្រៀងជាប់កុងត្រាជាមួយផលិតកម្មហង្សមាសផងដែរ។ ប៉ុន្តែនៅកំឡុងពាក់កណ្ដាលឆ្នាំ ២០២២ ស្រាប់តែ ពិសី ប្រកាសដំណឹងបញ្ចប់កុងត្រាជាមួយក្រុមហ៊ុនហង្សមាស ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលគ្រប់គ្នា៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២០ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៤ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


