Connect with us

ព័ត៌មានជាតិ

ខេត្តសៀមរាបសម្រេចដាក់ភូមិសាស្ត្រស្រុកចំនួនពីរ ជាតំបន់ក្រហម លឿងទុំ និងតំបន់លឿង

បានផុស

នៅ

រដ្ឋបាលខេត្តសៀមរាប​បានសម្រេចដាក់ភូមិសាស្ត្រក្នុងស្រុកចំនួនពីរកំណត់ជាតំបន់ក្រហម តំបន់​លឿងទុំ និងតំបន់លឿង រយៈពេលពីរសប្ដាហ៍ ក្រោយផ្ទុះការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ កាន់តែធ្ងន់ធ្ងរ។

ក្នុងសេចក្ដីជូនដំណឹងដែលចេញនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់ថា ត្រូវបិទខ្ទប់​ភូមិ​​សាស្ត្រដែលមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាបណ្ដោះអាសន្នរយៈពេលពីរសប្ដាហ៍ គិត​ចាប់​បីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លង​រីករាល​ដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រស្រុកសូទ្រនិគម និងស្រុកជីក្រែង ដោយកំណត់ជាតំបន់​ក្រហម តំបន់លឿងទុំ និងតំបន់លឿង។

រដ្ឋបាលខេត្ត បានកំណត់យកភូមិសាស្ត្រឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ជាតំបន់ក្រហម ឃុំ​គោកធ្លក​ក្រោម ស្រុកជីក្រែង ជាតំបន់លឿងទុំ និងឃុំកំពង់ក្ដី ស្រុកជីក្រែង ជាតំបន់លឿង។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ នេះ ខេត្តសៀមរាប មាកអ្នកឆ្លងជំងឺកូវដ-១៩ សរុបចំនួន២៩៩នាក់ ព្យាបាលជាសះស្បើយ១០៣ កំពុងសម្រាកព្យាបាល១៩៤នាក់ និងស្លាប់២​នាក់៕

អត្ថបទ ៖ សុខុម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ស្នងការខេត្តសៀមរាប បញ្ចប់ករណីប្ដីប្រពន្ធលក់អនឡាញជេរអតិថិជនមិនសំចៃមាត់ត្រឹម «ការសុំទោសជាសាធារណៈ»

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ “ឯកសណ្ឋាន​តែមួយ គ្រួសារ​តែមួយ”

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក ៖«ឯកសណ្ឋានតែមួយ គ្រួសារតែមួយ»

ព័ត៌មានជាតិ១៣ ម៉ោង មុន

កម្មករ និង​និយោជក​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧​គិតគូរ​យ៉ាង​ដិតដល់ និង​ធ្វើកំណែទម្រង់​យ៉ាង​មាន​ប្រសិទ្ធភាព​លើ​វិស័យ​ការងារ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ឯកអគ្គរដ្ឋតទូតអាមេរិក៖ ខេត្តសៀមរាបជាកន្លែងទេសចរណ៍ ទាក់ទាញបំផុត ខណៈលោកមានបេសសកម្មការទូត រយៈពេល៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម