ព័ត៌មានអន្ដរជាតិ
ពលកម្មកុមារហក់ឡើងលើកដំបូងក្នុងពេល២ទសវត្សរ៍នេះ
ពិភពលោកបានកត់សំគាល់នូវការកើនឡើងពលកម្មកុមារលើកដំបូងក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយ ហើយវិបត្តិកូវីដ-១៩ក៏បានគំរាមកំហែងដល់យុវជនឆ្ពោះទៅរកជោគវាសនាដូចគ្នា។ នេះជាការលើកឡើងរបស់អង្គការសហប្រជាជាតិនៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា។
ក្នុងរបាយការណ៍រួមមួយ អង្គការពលកម្មអន្តរជាតិ (ILO) និងទីភ្នាក់ងារកុមារយូនីសេហ្វ (UNICEF)របស់អង្គការសហប្រជាជាតិបានបង្ហាញថា ចំនួនពលកម្មកុមារមានចំនួន ១៦០លាននៅដើមឆ្នាំ២០២០ដែលបានកើនឡើង៨.៤លានក្នុងរយៈពេល៤ឆ្នាំ។
ការកើនឡើងបានចាប់ផ្តើមមុនពេលវិបត្តិកូវីដ-១៩រាតត្បាត និងជាសញ្ញាបនៃបញ្ច្រានិន្នាការធ្លាក់ចុះចំនួនពលកម្មកុមារដែលត្រូវបានឃើញចំនួន៩៤លានចន្លោះឆ្នាំ២០០០ និង២០១៦។
ទើបតែវិបត្តិកូវីដ-១៩បានចាប់ផ្តើមវាយប្រហារឡើង កុមារជិត១នាក់ក្នុងចំណោម១០នាក់ជាសកលបានធ្លាក់ចូលក្នុងពលកម្មកុមារ ជាពិសេសនៅអនុតំបន់សាហារាអាហ្វ្រិករងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ។
ខណៈពេលភាគរយនៃកុមារក្នុងពលកម្មនៅដូចនឹងឆ្នាំ២០១៦ កំណើនប្រជាជនបានកើនឡើងគួរឲ្យកត់សំគាល់។ ហានិភ័យនៃកូវីដ-១៩កាន់តែធ្វើឲ្យស្ថានភាពអាក្រក់។
ពួកគេបានព្រមានថា ប្រសិនបើគ្មានវិធានការបន្ទាន់ដើម្បីជួយទប់ស្កាត់ចំនួនគ្រួសារដែលធ្លាក់ចូលក្នុងភាពក្រីក្រទេ កុមារជិត៥០លាននាក់ទៀតនឹងត្រូវបានបង្ខំធ្វើការក្នុងរយៈពេលពីរឆ្នាំខាងមុខ។
ប្រធានយូនីសេហ្វ លោកស្រី Henrietta Fore បានលើកឡើងថា ៖«យើងកំពុងបាត់បង់ឱកាសដើម្បីប្រយុទ្ធឈានឆ្ពោះទៅរកការបញ្ចប់ពលកម្មកុមារ។ វិបត្តិកូវីដ-១៩កំពុងធ្វើឲ្យស្ថានភាពកាន់តែអាក្រក់»។
«ឥឡូវនេះ ឈានចូលឆ្នាំទី២នៃបំរាមជាសកល ការបិទសាលារៀន ការប៉ះពាល់ដល់សេដ្ឋកិច្ច និងការកាត់បន្ថយថវិកាជាតិ គ្រួសារត្រូវបង្ខំធ្វើការសម្រេចចិត្តដោយគ្មានជម្រើស»។ លោកស្រីមានប្រសាសន៍។
របាយការណ៍បានលើកឡើងថា ប្រសិនបើការព្យាករនៃភាពក្រីក្រកើនឡើងដោយសារតែការរាតត្បាតកូវីដ-១៩ ដូច្នេះកុមារប្រមាណ៩លាននាក់ទៀតនឹងធ្លាក់ចូលក្នុងពលកម្មកុមារត្រឹមបំណាច់ឆ្នាំ២០២២។
អ្នកជំនាញស្ថិតិរបស់ UNICEF លោកស្រី Claudia Cappa សហការសរសររបាយការណ៍នេះបានឲ្យដឹងថា ប៉ុន្តែការធ្វើគំរូស្ថិតិបង្ហាញថា ចំនួននេះអាចមានច្រើនជាង៥ដង។
លោកស្រីមានប្រសាសន៍ថា ៖«ប្រសិនបើការការពារសង្គមថយចុះពីកម្រិតបច្ចុប្បន្ន ដែលជាលទ្ធផលនៃវិធានាការទប់ស្កាត់កូវីដ-១៩ និងកត្តាផ្សេងៗទៀត នោះចំនួនកុមារនឹងកើនឡើងនៅក្នុងពលកម្មកុមារអាចបន្ថែមដល់ទៅ៤៦លាននាក់ត្រឹមបំណាច់ឆ្នាំនេះ»។
របាយការណ៍ដែលត្រូវបានចេញផ្សាយរាល់៤ឆ្នាំម្តងបានបង្ហាញថា កុមារអាយុចន្លោះពី៤ទៅ១១ឆ្នាំមានចំនួនជាងពាក់កណ្តាលនៃតួលេខសកល៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ france24
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


