ព័ត៌មានជាតិ
ដាក់ជញ្ជីងបង្កប់ក្រោមដី ចាប់រថយន្តល្មើសដឹកលើសទម្ងន់មួយថ្ងៃជាង ១០០ ឡាន តែរបាយការណ៍មន្ត្រីថាមួយខែមានតែជាង ២០០ ឡាន
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានលើកពីករណី មន្ត្រីនៅស្ថានីយថ្លឹងរថយន្តថ្នល់កែងព្រែកឯងតាមផ្លូវជាតិលេខ ១ ដែលសរសេររបាយការណ៍ភូតភរមកក្រសួង ក្រោយពេលក្រសួងសាធារណការបានដាក់ជញ្ជីងថ្លឹងបង្កប់ក្រោមដីរកឃើញ ករណីមិនប្រក្រតីរថយន្តល្មើសដឹកលើសទម្ងន់ ច្រើនជាងរបាយការណ៍របស់មន្ត្រីតាមស្ថានីយថ្លឹងរថយន្ត។
ក្នុងឱកាសចុះត្រួតពិនិត្យផ្លូវជាតិលេខ ៣ កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនឯកឧត្ដម ស៊ុន ចាន់ថុលបានបញ្ជាក់ថា ក្រោយពេលក្រសួងបានដាក់សាកល្បងជញ្ជីងថ្លឹងរថយន្តបង្កប់ក្រោមដីតាមផ្លូវជាតិលេខ ១ នៅថ្នល់កែងព្រែកឯង ក្រសួងរកឃើញភាពមិនប្រក្រតី ខុសពីរបាយការណ៍របស់មន្រ្តីតាមស្ថានីយ។ លោកបានលើកឡើងរបាយការណ៍របស់ស្ថានីយថ្នល់កែងព្រែកឯង ដែលបានផ្ញើមកក្នុងខែ ៥ នេះ មានតែ ២០០ គ្រឿងចូលថ្លឹង ខណៈដែលប្រើប្រាស់ប្រព័ន្ធទំនើបមួយថ្ងៃចាប់បានជាង ១០០ គ្រឿង។

“មុនដាក់សាកល្បងជញ្ជីងបង្កប់ក្រោមដី ពីដើមរបាយការណ៍ឡានតែ ២០០ ចូលថ្លឹងមួយខែ ដាក់ប្រព័ន្ធថ្មីនេះមួយថ្ងៃរកឃើញជាង ១០០ គ្រឿង”។
លោកបានអំពាវនាវដល់មន្រ្តីនៅតាមស្ថានីយ ត្រូវតែថ្លឹងរថយន្តទាំងអស់មិនលើកលែងទេ ហើយត្រូវថ្លឹងឲ្យបានត្រឹមត្រូវនិងហ្មត់ចត់ ដើម្បីការពារផ្លូវថ្នល់កុំឲ្យខូចខាត។
លោកថា ប្រព័ន្ធបច្ចេកវិទ្យាថ្មី អាចចាប់រថយន្តល្មើសដឹកលើសទម្ងន់ មានទាំងកាមេរ៉ាថត បើឡានមិនចូលថ្លឹងទេ ចាប់បានទាំងលេខឡានផង ចាប់បានទាំងទម្ងន់ទៀត។
លោកណែនាំឲ្យមន្ត្រីធ្វើការឲ្យបានហ្មត់ចត់ ច្បាស់លាស់ ដើម្បីទប់ស្កាត់ការបំផ្លិចបំផ្លាញថ្នល់ជាតិពីការដឹកលើសទម្ងន់។ លោករដ្ឋមន្រ្តីក៏បញ្ជាក់ឲ្យដឹងថា ក្រសួងក៏គ្រោងដាក់ប្រព័ន្ធបច្ចេកវិទ្យាថ្មីនេះនៅទូទាំងប្រទេស ដើម្បីធានាការគ្រប់គ្រងការដឹកលើសទម្ងន់ ដើម្បីកាត់បន្ថយការខ្ជះខ្ជាយថវិកាជាតិលើការជួសជុលហេដ្ឋារចនាសម្ព័ន្ធក្នុងមួយឆ្នាំៗរាប់សិបលានដុល្លារ។

គួរបញ្ជាក់ថា ក្នុងគម្រោងស្ថាបនាផ្លូវជាតិលេខ ៣ ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងពន្លឿនការងារការបំពាក់កាមេរ៉ាចាប់ល្បឿនយានយន្ត កាមេរ៉ាសុវត្ថិភាព ជញ្ជីងថ្លឹងទម្ងន់ក្រោមដី និងជញ្ជីងថ្លឹងទម្ងន់នៅក្នុងស្ថានីយ៍ ខណៈដែលផ្លូវជាតិមួយខ្សែនេះសម្រេចស្ថាបនាស្ទើរតែរួច១០០%។
ឯកឧត្តម ស៊ុន ចាន់ថុល ណែនាំឲ្យមន្រ្តីតាមស្ថានីយយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិត កំណត់ដោយច្បាប់ ដើម្បីថែរក្សាគុណភាពផ្លូវឱ្យបានរឹងមាំ។ ជាមួយគ្នានេះក៏អំពាវនាវសុំឱ្យបងប្អូនចូលរួមទាំងអស់គ្នា កុំដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលអាចបង្កគ្រោះថ្នាក់ចរាចរណ៍ ធ្វើឱ្យផ្លូវឆាប់ខូច ខាតបង់ថវិកាជាតិ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


