ព័ត៌មានជាតិ
មេខ្យល់២នាក់ និងពលករ៩នាក់ ត្រូវឃាត់ខ្លួនក្បែរបន្ទាត់ព្រំដែន ខណៈដែលបម្រុងឆ្លងដែនចូលទឹកដីថៃ
មេខ្យល់ចំនួន០២នាក់ រួមទាំងពលករខ្មែរចំនួន០៩នាក់ ត្រូវកម្លាំងចម្រុះធ្វើការឃាត់ខ្លួន និងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកសំពៅលូន ដើម្បីចាត់ការតាមផ្លូវច្បាប់ ខណៈដែលពួកគេត្រៀមបម្រុងលួចឆ្លងដែន ដោយខុសច្បាប់ចូលទៅក្នុងទឹកដីថៃ។
ដោយមានការចិត្តទុកដាក់យ៉ាងម៉ឺងម៉ាត់ ដើម្បីចូលរួមទប់ស្កាត់បទល្មើសឆ្លងដែន និងការការពារ ទប់ស្កាត់ការឆ្លង រីករាលដាលនៃជំងឺកូវីដ-១៩ និងដោយមានការដាក់បទបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋានខេត្តបាត់ដំបង នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ វេលា ម៉ោង០៥ និង០៥នាទី ព្រឹក កម្លាំងចម្រុះដែលឈរជើងតាមបន្ទាត់ព្រំដែន ២៤ ម៉ោង លើ ២៤ ម៉ោង បានចុះទប់ស្កាត់ពលករខ្មែរបម្រុងលួចឆ្លង ដែនចូលទឹកដីថៃដោយខុសច្បាប់ចំនួន ០៩នាក់ក្នុងនោះ ស្រី០៣នាក់ និង ក្មេងស្រី០១នាក់ ។


សមត្ថកិច្ចនៅទីនោះបានឲ្យដឹងថា ក្នុងនោះ មុខសញ្ញានាំមនុស្សឆ្លងដែនខុសច្បាប់(មេខ្យល់)មាន ចំនួន០២នាក់ ត្រូវបានឃាត់ខ្លួន គឺមានឈ្មោះ ១.ឈ្មោះ ឆម ប៉េង ភេទប្រុស អាយុ៣០ ឆ្នាំ មានទីលំនៅក្នុងភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុក សំពៅលូន ២.ឈ្មោះ រួន ចាន់រ៉ា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅក្នុងភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។


សមត្ថកិច្ចបន្តថា ពលករខ្មែរទាំងនោះ ត្រូវបានកម្លាំង ទប់ស្កាត់បាននៅត្រង់ចំណុចភូមិសាស្ត្រ ភូមិអូរ ឃុំ សន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ក្រោយពីបានសាកសួរ អប់រំណែនាំរួចកម្លាំងចម្រុះបានបញ្ជូនពលករខ្មែរទាំង ៩ នាក់ ឲ្យទៅកម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន ដោយឡែកមេខ្យល់ គឺកម្លាំងកំពុងកសាងសំណុំរឿង ដើម្បីអនុវត្តតាមនីតិវិធីបន្ត៕
អត្ថបទ៖ សោ និយមរ័ត្ន
សូមចុចអាន៖ សមត្ថកិច្ចស្នើពលរដ្ឋដែលធ្លាប់បាត់បង់យានយន្ត សូមទៅពិនិត្យស្លាកលេខនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ៧ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
នយោបាយ២ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C