KPT+
ប្រើពេល ២៤ ម៉ោងឱ្យមានប្រសិទ្ធភាពសម្រាប់យុវវ័យក្រោម ២៥ ឆ្នាំ
យុវវ័យមិនតិចទេ បណ្ដែតបណ្ដោយពេលវេលារបស់ខ្លួនឲ្យកន្លងទៅជាមួយរឿងឥតប្រយោជន៍ជាច្រើន។ ត្បិតតែអ្នកខ្លះ មិនចាយពេលលើរឿងពុំបានការក៏ពិតមែន តែវេលាដែលខ្លួនគេមានទាំងប៉ុន្មាន បែរមិនអាចបែងចែកធ្វើយ៉ាងណាមិនឲ្យខាតបានឡើយ។
ការគ្រប់គ្រងពេលវេលាឲ្យបានល្អ មានន័យថា ចេះប្រើពេល ២៤ ម៉ោងសម្រាប់ពេលធ្វើការ ពេលគេង ពេលញ៉ាំ ពេលកម្សាន្ត ពេលរៀនសូត្រ និងពេលហាត់ប្រាណជាដើម។
ខាងក្រោមជាក្បួនគ្រប់គ្រងពេលមានប្រសិទ្ធភាពជាងមុន សម្រាប់យុវវ័យអាយុចន្លោះ ១៨ទៅ២៥ឆ្នាំ៖
១. ដាក់គោលដៅប្រចាំថ្ងៃ

រាល់ព្រឹកពេលក្រោកពីគេង ត្រូវដឹងថាក្នុងថ្ងៃនេះ យើងចង់ធ្វើអ្វីខ្លះ? តើចង់សម្រេចការងារណាមួយ? ជាពិសេសគួរតែសរសេរអំពីការងារដែលត្រូវធ្វើនៅថ្ងៃបន្ទាប់ ទើបមួយថ្ងៃៗរបស់យើង មិនចាយទៅឥតប្រយោជន៍។ ម៉្យាងទៀតនោះ ត្រូវដឹងថា មនុស្សណាគួរចំណាយពេលជាមួយ មនុស្សណាគួរគេចវេស។
២. មិនទុកការងារចោល

មនុស្សច្រើននាក់ រមែងខ្វល់ព្រួយពីការងារដែលខ្លួនត្រូវធ្វើ ជាជាងចំណាយពេលទៅធ្វើការងារទាំងនោះ។ កាលណាទុកការងារចោល អារម្មណ៍ចាប់ផ្តើមនៅមិនស្ងប់ និងចេះតែវិលវល់ៗ។ ហេតុនេះ ចៀសវាងចាប់នេះចាប់នោះមិនជាប់ គួរបញ្ចប់ការងារនីមួយៗ កុំបន្សល់ស្កេកស្កះ។
៣. កំណត់ពេលបញ្ចប់ការងារ

ការងារមួយចំនួនមានពេលកំណត់ដែលត្រូវបញ្ចប់ តែមានការងារមួយចំនួនទៀត ពុំកំណត់ពេលឡើយ ដោយយើងជាអ្នកកំណត់ដោយខ្លួនឯង។ សិស្ស-និស្សិតច្រើនណាស់និយមអនុវត្តគោលការណ៍មួយយប់មុន ឬ one night policy ដើម្បីបញ្ចប់កិច្ចការដែលគ្រូដាក់ឲ្យ រីឯបុគ្គលិកខ្លះក៏ធ្វើបែបនេះដូចគ្នា។ យ៉ាងណាក្ដី ការដាក់ពេលដើម្បីបង្ហើយភារៈឲ្យចប់សព្វគ្រប់ មិនធ្វើឲ្យយើងក្រពុលមុខ ពេលថ្ងៃកាន់តែកៀកមកដល់។
៤. លែងធ្វើការច្រើនមុខក្នុងពេលតែមួយ

ក្លាយជាមនុស្សមានសមត្ថភាពធ្វើការងារច្រើនក្នុងពេលតែមួយគឺជាការល្អ ប៉ុន្តែត្រូវគិតអំពីគុណភាព និងប្រសិទ្ធភាពផងដែរ។ យើងមិនអាចធ្វើការងារសាលា អានសៀវភៅ និងរៀបផែនការការងារ ក្នុងពេលជាមួយគ្នាទេ។ ការដែលចេះផ្តោតលើកិច្ចការមួយឲ្យ ល្អ វាក៏នឹងសម្រេចបានលទ្ធផលល្អដូចគ្នា៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Success
ចុចអាន៖ មានពេល ២៤ ម៉ោងដូចគ្នា ហេតុអ្វីអ្នកខ្លះមានផលិតភាពការងារខ្ពស់ជាងយើង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


