KPT+
មានពេល ២៤ ម៉ោងដូចគ្នា ហេតុអ្វីអ្នកខ្លះមានផលិតភាពការងារខ្ពស់ជាងយើង
ឆ្ងល់ទេថា មនុស្សយើងមានពេល ២៤ ម៉ោងដូចគ្នា ហេតុអ្វីអ្នកខ្លះមានផលិតភាពការងារខ្ពស់ ឯអ្នកខ្លះដូចជាគ្មានបន្សល់អ្វីជាដុំកំភួនសោះ?
ខាងក្រោមនេះជាអាថ៌កំបាំង៖
១) ផ្ដោតលើការងារម្ដងមួយៗ

យើងអាចនឹងគិតថាការធ្វើការច្រើនក្នុងពេលតែមួយនឹងធ្វើឲ្យសម្រេចកិច្ចការបានច្រើន ប៉ុន្ដែការពិតយើងយល់ច្រឡំហើយ។ ទោះបីពេលខ្លះយើងអាចធ្វើបានច្រើនមែន ប៉ុន្ដែគុណភាពនៃការងារនោះនឹងមិនល្អអស់ពីលទ្ធភាពឡើយ។ បុគ្គលធ្វើការបានល្អគឺ ផ្ដោតទៅលើការងារណាដែលសំខាន់ជាងគេ ហើយធ្វើវាទាល់តែចប់ទើបងាកទៅធ្វើការងារដែលសំខាន់បន្ទាប់ទៀត។ ពួកគេចេះបែកចែកការងារសំខាន់ និងមិនសូវសំខាន់ដើម្បីឲ្យខ្លួនមានពេលគ្រប់គ្រាន់សម្រេចកិច្ចការចម្បងឲ្យចេញជាផ្លែផ្កា។
២) ជៀសវាងអ្វីដែលនាំឲ្យបែកអារម្មណ៍

ការផ្ដោតទៅលើការងារម្ដងមួយដូចចំណុចទី១ វាមិនអាចទៅរួចនោះឡើយ បើសិនយើងកាន់ទូរសព្ទឬឧបករណ៍អ្វីមួយដែលអាចទាក់ទាញអារម្មណ៍ទៅកាន់វា។ យើងអាចសាកដាក់វាឲ្យឆ្ងាយ ឬផ្ដាច់អ៊ិនធរណេតចោលសិន បន្ទាប់ពីធ្វើការរួចហើយសឹមមកមើលវាវិញ។ ម្យ៉ាងទៀតនោះយើងអាចកំណត់ម៉ោងដើម្បីឆែកមើលទូរសព្ទ សារ ឬ អ៊ីម៉ែលនៅពេលជាក់លាក់ណាមួយ។ ប្រហែលវាពិបាកធ្វើបន្ដិចហើយសម្រាប់កែទម្លាប់នេះ ប៉ុន្ដែយូរៗទៅវានឹងក្លាយទៅជាថ្នឹកមិនខានស។
៣) រក្សាតុល្យភាពការងារនិងជីវិត

ដើម្បីធ្វើការងារបានល្អយើងមិនអាចខំធ្វើការងារតែមួយបានទេ តែយើងត្រូវការពេលវេលាសម្រាប់ជីវិតផ្ទាល់ខ្លួនផងដែរ។ យុវវ័យមួយចំនួនយកលេសនេះដើម្បីធ្វើការងារតិចព្រោះពួកគេគិតថា បើប្រឹងតែធ្វើការពេកនឹងធ្វើឲ្យស្ត្រេសជាមិនខាន។ ប៉ុន្ដែគេមិនបានគិតថានៅក្មេងគឺជាពេលល្អបំផុតសម្រាប់ប្រឹងប្រែងធ្វើការនោះទេ។ អ្វីដែលយើងគួរធ្វើនោះគឺចំណាយពេលសម្រាប់ជីវិតតិចជាងការងារ ប៉ុន្ដែត្រូវឲ្យប្រាកដថាពេលវេលាខ្លីមួយនោះផ្ដល់នូវផលប្រយោជន៍ច្រើនទាំងសុខភាព ទំនាក់ទំនង និងការរស់នៅ មិនមែនចំណាយពេលទៅលេងហ្គេមឬធ្វើអ្វីដែលមិនផ្ដល់ប្រយោជន៍ដល់គុណភាពជីវិតនោះទេ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Entrepreneur
ចុចអាន៖ផ្នត់គំនិត៥ នេះពិតជាមានឥទ្ធិពលអាចកែប្រែយើងឲ្យឆាប់ទទួលបានជោគជ័យ
ចុចអាន៖ហេតុផលអ្វីដែលគ្រប់អាជីវកម្មត្រូវចំណាយលើការធ្វើទីផ្សារ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


