Connect with us

ព័ត៌មានជាតិ

ចាប់ខ្លួន​ជនសង្ស័យ៤​នាក់ រឹបអូសគ្រឿងញៀន​ជាង១គីឡូក្រាម

បានផុស

នៅ

សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន ចាប់ខ្លួន​ជនសង្ស័យ៤​នាក់ និង​រឹបអូស​គ្រឿងញៀន​ជាង១គីឡូក្រាមនៅ​ខេត្តបន្ទាយមានជ័យ ។​

ក្រោម​ការបញ្ជា​ពី​លោកនាយ​ឧត្ដម​សេនិយ៍សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង លោកនាយ​ឧត្ដម​សេនិយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​ផ្ទាល់ ដោយលោក​ឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន សមត្ថកិច្ច​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន ចាប់ខ្លួន​ជនសង្ស័យ ៤​នាក់ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​ប្រាប់​ឲ្យដឹងថា កម្លាំង​ជំនាញ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន (​ក​៤) ដឹកនាំ​ដោយ​លោក​នាយ​ករង ឃឹ​ង សារ៉ាត់ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ដឹកនាំ​សម្រប​សម្រួល​ពីលោក កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ បាន​បើក​ការស៊ើបអង្កេត ស្រាវជ្រាវ ឈានទៅ​បង្ក្រាប​បទល្មើស​គ្រឿងញៀន នៅ​ចំណុចផ្ទះសំណាក់​ប៉ោយប៉ែត​ផាស ភូមិ​ក្បាលស្ពាន់​២ សង្កាត់ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២១ វេលា​ម៉ោង២០និង​២១​នាទី ។​

ប្រតិបត្តិការ​នេះ​ឃាត់ខ្លួន​ជនសង្ស័យ ៤​នាក់​: ១-​ឈ្មោះ ប៉ៅ ហ៊ឹង ( ហៅ ) ប៉ាវ ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ជនជាតិខ្មែរ​។ ២-​ឈ្មោះ ម៉ៅ ទូច ភេទ​ស្រី អាយុ ៤៩​ឆ្នាំ ជនជាតិខ្មែរ​។ ៣-​ឈ្មោះ ម៉ៅ​ង ស្រស់ ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ ជនជាតិខ្មែរ​។ ៤-​ឈ្មោះ ថោង ផល្លា ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ជនជាតិខ្មែរ​។ វត្ថុតាង​ចាប់យក​រួមមាន : ១-​ថ្នាំញៀន ប្រភេទ មេ​តំ​ហ្វេ​តា​មីន (ICE) ១​កញ្ចប់​ធំ ទម្ងន់​សុទ្ធ 1034.90 g

២-​កញ្ឆា​ក្រៀម 4.95 g

៣- ទូរស័ព្ទ ៣​គ្រឿង

៤-​ម៉ូតូ ៤​គ្រឿង

៥-​លុយ​ថៃ ចំនួន ៨៦,៤០០​បាត ។​

ជនសង្ស័យនិង​វត្ថុតាង​ខាងលើ សមត្ថកិច្ច​ជំនាញ បាន​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ចាត់ការ​តាម​នីតិវិធី ៕

​អត្ថបទ ៖ រ៉ា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

ប្រទេសជិតខាងកម្ពុជា សុទ្ធតែត្រូវវាយប្រហារធ្ងន់ដោយព្យុះ វីពផា ខណៈថៃ មានទាំងមនុស្សស្លាប់

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

ចិនចាប់ផ្ដើមសាងសង់ទំបន់វារីអគ្គិសនីធំបំផុត​លើ​​លោក បង្កក្ដីបារម្ភពីប្រទេសក្រោមខ្សែទឹក

ព័ត៌មានជាតិ៩ នាទីutes មុន

នៅ​​កណ្តាល​ទន្លេមេគង្គ​ កោះទ្រង់​ជា​កោះដំបូងគេក្នុង​ខេត្ត​ក្រចេះ មាន​អគ្គិសនី​ត​ពី​បណ្តាញ​ជាតិ​ប្រើប្រាស់​

ទាហានថៃជាន់មីន
អត្ថាធិប្បាយ៩ នាទីutes មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

សេដ្ឋកិច្ច១២ នាទីutes មុន

ធនាគារ វីង បើកសាខាថ្មីក្នុងខេត្តកំពង់ធំ ដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុក្នុងសហគមន៍

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ ក្រពុលមុខ រឿង​ចៅអធិការ​វត្តនិងស្រីស្នេហ៍​ ទើបពន្លឿន​ការ​ស៊ើបអង្កេត​ កុំឲ្យកាន់តែអាម៉ាស់

កីឡា៦ ម៉ោង មុន

លីគបាល់ទះ​ពិភព​លោក VNL រក​ឃើញ​វគ្គ​ ៨ ក្រុម​ខ្លាំង ខណៈ ជប៉ុន ប៉ះ ក្រុមលេខ ១ ក្នុង​លោក​

Sokha Hotels

ព័ត៌មានពេញនិយម