ព័ត៌មានអន្ដរជាតិ
លោក Duterte គំរាម ដាក់គុកអ្នកមិនព្រមចាក់វ៉ាក់សាំង កូវីដ
លោកប្រធានាធិបតី Rodrigo Duterte បានគំរាមថា នឹងដាក់គុកអ្នកមិនព្រមចាក់វ៉ាក់សាំងកូវីដ ស្របពេលប្រទេសហ្វីលីពីនកំពុងប្រយុទ្ធជាមួយនឹងការផ្ទុះឡើងដ៏អាក្រក់បំផុតមួយក្នុងតំបន់អាស៊ី។

គិតត្រឹមពេលនេះ ប្រទេសហ្វីលីពីន បានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ជាង ១.៣លានករណីនិង ស្លាប់ជាង ២៣,០០០ នាក់។
លោក Duterte បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយកាលពីថ្ងៃចន្ទទី ២១ ខែមិថុនាថា “អ្នកជ្រើសរើសទៅ រវាងវ៉ាក់សាំងឬឲ្យខ្ញុំដាក់គុក”។

លោកបាននិយាយបែបនេះ បន្ទាប់ពីមានរបាយការណ៍អំពីចំនួនអ្នកចេញទៅចាក់វ៉ាក់សាំងទាប ក្នុងរដ្ឋធានីម៉ានីល។
សុន្ទរកថារបស់លោក Duterte គឺផ្ទុយពីការលើកឡើងរបស់មន្រ្តីសុខាភិបាលហ្វីលីពីន ដែលនិយាយថា ទោះប្រជាជនត្រូវបានគេជំរុញឲ្យទទួលវ៉ាក់សាំងការពារជំងឺកូវីដក៏ដោយ តែវាជាការស្ម័គ្រចិត្ត។

លោក Duterte និយាយថា “កុំធ្វើឲ្យខ្ញុំខុសឲ្យសោះ។ មានវិបត្តិនៅក្នុងប្រទេសនេះ។ ខ្ញុំគ្រាន់តែខឹងជនជាតិហ្វីលីពីនដែលមិនយកចិត្តទុកដាក់លើរដ្ឋាភិបាលប៉ុណ្ណោះ”។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី ២០ ខែមិថុនា ហ្វីលីពីនបានចាក់វ៉ាក់សាំងគ្រប់ដូសដល់ប្រជាជនចំនួន ២.១ លាននាក់។ នេះបង្ហាញពីកម្មវិធីចាក់វ៉ាក់សាំងយឺតយ៉ាវ ខណៈរដ្ឋាភិបាលមានគោលដៅចាក់ដល់ប្រជាជនរហូតដល់ទៅ៧០លាននាក់ ក្នុងចំណោមប្រជាជន១១០លាននាក់របស់ខ្លួននៅឆ្នាំនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ លោក Duterte ដាក់ឈ្មោះស្តេចប្រដាល់ Pacquiao ក្នុងបញ្ជី អ្នកស្នងតំណែងប្រធានាធិបតី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


