ព័ត៌មានអន្ដរជាតិ
មេធាវីលោក Duterte និយាយថា អតីតប្រធានាធិបតីហ្វីលីពីន ចុះខ្សោយការចងចាំធ្ងន់ធ្ងរ
មេធាវីរបស់អតីតប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានប្រាប់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ថា បុរសវ័យ៨០ឆ្នាំរូបនេះ ទទួលរងនូវបញ្ហាចុះខ្សោយការយល់ដឹងយ៉ាងធ្ងន់ធ្ងរ ប៉ះពាល់ដល់ការចងចាំ ស្មារតី និងមុខងារប្រចាំថ្ងៃរបស់គាត់។ នេះបើយោងតាមឯកសាររបស់តុលាការដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី១១ខែកញ្ញាឆ្នាំ២០២៥។

លោក Duterte ត្រូវបានចាប់ខ្លួនកាលពីខែមីនាតាមដីការបស់ ICC ដែលភ្ជាប់គាត់ទៅនឹងការសម្លាប់មនុស្សរាប់ពាន់នាក់ក្នុងអំឡុងពេល«សង្គ្រាមប្រឆាំងគ្រឿងញៀន» ដ៏បង្ហូរឈាម។ ចាប់តាំងពីពេលនោះមក ក្រុមមេធាវីការពារក្តីរបស់គាត់ បានប្រកែកថា គាត់មិនសមក្នុងការចូលរួមសវនាការទេ ដោយអះអាងថា គាត់កំពុងមានស្ថានភាពសុខភាពមិនល្អពាក់ព័ន្ធនឹងការគិត និងស្មារតី។
ដំបូងឡើយ តុលាការ ICC គ្រោងនឹងបើកសវនាការនៅថ្ងៃទី២៣ខែកញ្ញា ដើម្បីបញ្ជាក់ពីការចោទប្រកាន់ ប៉ុន្តែចៅក្រមបានពន្យារពេលនីតិវិធី ដើម្បីសម្រេចជាមុនថាតើលោក Duterte មានសតិសម្បជញ្ញៈសមនឹងចូលរួមការកាត់ក្តីដែរឬអត់។ វានៅមិនទាន់ច្បាស់ទេថានៅពេលណាដែលតុលាការនឹងសម្រេចលើរឿងនេះ។ វាជាករណីកម្រណាស់ដែលតុលាការអន្តរជាតិលើកឡើងថា ជនសង្ស័យមិនស័ក្តិសមសម្រាប់ការកាត់ក្តី ព្រោះតែជរាភាព ឬបញ្ហាសុខភាព។ កន្លងមក តុលាការ ICC មិនដែលធ្លាប់ចាត់ទុកជនសង្ស័យណាម្នាក់ទេថាមិនស័ក្តិសមសម្រាប់ការកាត់ក្តី បើទោះបីជាមានញត្តិជាច្រើនលើកច្រើនសាពីចុងចោទក៏ដោយ។
សូមជម្រាបថា លោក Duterte ដែលធ្លាប់ធ្វើជាប្រធានាធិបតីហ្វីលីពីនពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២២ បានចាប់ផ្តើមយុទ្ធនាការប្រឆាំងគ្រឿងញៀន ដែលក្រុមសិទ្ធិមនុស្សនិយាយថា ស្មើនឹងការសម្លាប់ក្រៅប្រព័ន្ធតុលាការ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ICC បានបើកការស៊ើបអង្កេតជាផ្លូវការលើយុទ្ធនាការរបស់លោក Duterte នៅក្នុងឆ្នាំ២០២១៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


