Connect with us

កូវីដ-១៩

រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​ចេញ​សេចក្តី​ជូនដំណឹង​ស្ដីពី​ការ​រក​ឃើញ​អ្នក​វិជ្ជមាន​កូវីដ​ ចំនួន១៥​នាក់ថ្មី​ទៀត

បានផុស

នៅ

កំពង់ឆ្នាំង ៖ រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​នៅ​ល្ងាច​ថ្ងៃទី២២ ខែមិថុនា​ ឆ្នាំ២០២១​នេះ បាន​ចេញ​សេចក្តី​ជូន​ដំ​ណឹង​ ស្ដីពី​ការ​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ថ្មី​ទៀត​ចំនួន​១៥​នាក់ ដែល​កម្មករ​កម្មការិនី នៅក្នុង​ស្រុក​សាមគ្គី​មានជ័យ​ម្នាក់ នៅ​ស្រុក​រលាប្អៀរ​៣នាក់ នៅ​ស្រុក​កំពង់ត្រឡាច ៣ នាក់ ហ្នឹង​នៅ​ក្រុង​កំពង់ឆ្នាំង​ចំនួន ៨ នាក់​។

នៅក្នុង​សេចក្តី​ជូនដំណឹង​នេះ​ បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា គិត​មកដល់​ថ្ងៃទី​២១ ខែមិថុនា​ឆ្នាំ២០២១ នេះ​ខេត្តកំពង់ឆ្នាំង​មាន​អ្នក​វិជ្ជមាន​សរុប​ចំនួន​៤៥៧​នាក់ , ជាសះស្បើយ​ថ្មី​ចំនួន ១០ នាក់ , អ្នកជា​សះ​ស្បើយ​សរុប ៣៤៥ នាក់ , អ្នក​ស្លាប់​ថ្មី​គ្មាន , អ្នកស្លាប់​សរុប​ចំនួន ៦​នាក់ , និង​អ្នក​កំពុង​សម្រាក​ព្យាបាល​មាន​ចំនួន ១០៦ នាក់ ។

ដោយ ៖ ​ឈៀង​ថា​រិ​ទ្ធ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម