KPT+
៦ វេបសាយអាចជួយស្វែងរកព័ត៌មានអាហារូបករណ៍ក្នុងនិងក្រៅប្រទេស
អាហារូបករណ៍ គឺសម្ដៅដល់ការទទួលបានគាំទ្រផ្នែកហិរញ្ញវត្ថុ ដើម្បីឱ្យសិស្ស-និស្សិតអាចបន្តការសិក្សារបស់ខ្លួន នៅក្នុងកម្រិតល្អមួយ។ សិស្ស-និស្សិតភាគច្រើនតែងតែចង់បានអាហារូបករណ៍ ក៏ប៉ុន្តែស្ថិតនៅត្រង់ថា តើពួកគេអាចទទួលដឹងព័ត៌មាន ដើម្បីចាប់យកឱកាសនេះដោយមធ្យោបាយណា? ក្រៅអំពីការផ្ដល់ជូនដោយសាលា ឬសាកលវិទ្យាល័យ សិស្ស-និស្សិតអាចស្វែងរកព័ត៌មានអាហារូបករណ៍តាម ៦ វេបសាយខាងក្រោមនេះ៖
១. ស.ស.យ.ក

សសយក ឬឈ្មោះពេញថា សហភាពសហព័ន្ធយុវជនកម្ពុជា Union of Youth Federations of Cambodia នៅក្នុងគេហទំព័រផេកផ្លូវការនេះ ជារើយៗតែងតែផ្សព្វផ្សាយពីព័ត៌មានឱកាសការសិក្សា និងឱកាសអាហារូបករណ៍ទាំងក្នុង និងក្រៅប្រទេសផងដែរ។
https://www.facebook.com/570451822970578/posts/4673356252680094/
២. អាហាររូបករណ៍ស សុខា

គេហរទំព័រផេកផ្លូវការមួយនេះ តែងតែផ្ដល់ព័ត៌មានអារហារូបករណ៍ក្នុងស្រុក នៅសាកលវិទ្យាល័យផ្សេងៗនៅក្នុងប្រទេសកម្ពុជា រួមទាំងឱកាសផ្សេងៗជុំវិញការសិក្សា និងការអភិវឌ្ឈសមត្ថភាព។
https://www.facebook.com/198321840862906/posts/712503826111369/
៣. Wedushareវីឌូស៊ែរ

សិស្ស-និស្សិតអាចស្វែងរកអាហារូបករណ៍ក្រៅប្រទេស ពីគេហទំព័រផេកមួយនេះ។ មានព័ត៌មានអាហារូបករណ៍ក្រៅប្រទេសជាច្រើន ដែលរួមមានអាហារូបករណ៍ចំណាយក្នុងកញ្ចប់ណាមួយ ឬអាហារូបករណ៍១០០%។
https://www.facebook.com/229676834078600/posts/1403289353384003/
៤. Scholarship for Khmer

វាជាបណ្ដុំនូវព័ត៌មានអារហារូបករណ៍ក្រៅប្រទេស សិស្ស-និស្សិតអាចស្វែងរកនៅគេហទំព័រផេកផ្លូវការនេះ។
https://www.facebook.com/399028733520878/posts/4002158969874485/
៥. ដំណឹងអាហារូបករណ៍

គេហរទំព័រផេកនេះ តែងតែចែករំលែកចំណេះដឹង ព័ត៌មានការសិក្សា ពាក់ព័ន្ធនឹងជំនួយឬការងារស័្មគ្រចិត្ត និងឱកាសអាហារូបករណ៍ទាំងក្នុង និងក្រៅប្រទេសផងដែរ។
https://www.facebook.com/146034482146005/posts/3921187774630638/
៦. MoEYS Cambodia

ក្រៅពីព័ត៌មានការសិក្សា ពិសេសព័ត៌មានទាក់ទងនឹងការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬមធ្យមសិក្សាបឋមភូមិ រួមទាំងកម្មវិធីការសិក្សា ឬបណ្ដុះបណ្ដាលផ្សេងៗ … ផេកផ្លូវការក្រសួងអប់រំ MoEYS Cambodia តែងតែផ្សព្វផ្សាយព័ត៌មានអាហារូបករណ៍ទាំងក្នុង និងក្រៅប្រទេស ហើយភាគច្រើនជាអាហារូបករណ៍ ១០០% ផ្ដល់ជូនដោយរដ្ឋាភិបាល។
fb://photo/4835652969794612?set=a.308228509203770
អត្ថបទ៖ ស្នង នេត្រា
ចុចអាន៖ ផលប៉ះពាល់ ៣ ធំៗចំពោះកុមារអំឡុងបិទទ្វារសាលាក្នុងវិបត្តិកូវីដ-១៩
ចុចអាន៖ មិនថារៀនអនឡាញឬទៅសាលា សិស្ស-និស្សិតមានទម្លាប់៥យ៉ាងនេះមុខតែបរាជ័យក្នុងការសិក្សា
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
នយោបាយ៥ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!


